Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
គណៈកម្មការអឺរ៉ុបបានរកឃើញថា រដ្ឋាភិបាលចិនផ្តល់ជំនួយមិនយុត្តិធម៌លើឡានអគ្គិសនីរបស់ពួកគេ - techlist

គណៈកម្មការអឺរ៉ុបបានរកឃើញថា រដ្ឋាភិបាលចិនផ្តល់ជំនួយមិនយុត្តិធម៌លើឡានអគ្គិសនីរបស់ពួកគេ

[បរទេស] កាលពីពេលថ្មីៗនេះ គណៈកម្មការអឺរ៉ុបបានបញ្ចេញរបាយការណ៍លម្អិតដែលបានបង្ហាញពីអ្វីដែលជួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនទទួលបានជំនួយពីរដ្ឋាភិបាលរបស់ខ្លួន ដែលរួមមាន ទទួលបានប្រាក់កម្ចីទាប ការលើកទឹកចិត្តផ្នែកលក់ និងអាគុយដែលបានឧបត្ថម្ភធនជាច្រើន។

ក្នុងនោះ បើយោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត SAIC ដែលជាម្ចាស់របស់ MG ត្រូវបានវិនិច្ឆ័យថាទទួលបានជំនួយច្រើនជាងក្រុមហ៊ុនមួយចំនួនទៀត សហភាពអឺរ៉ុបកំណត់ថាការឧបត្ថម្ភធនរបស់ខ្លួនមានចំនួនដល់ទៅ ៣៤,៤ ភាគរយ  ។

ជាមួយគ្នានេះ BYD និង Geely ត្រូវបានគេវាយតម្លៃថាទទួលបានជំនួយពីរដ្ឋាភិបាលតិចជាង ដោយទទួលបានត្រឹមតែ ១៧,៤% និង ១៩,៩% ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ទោះបីជាមានការពិភាក្សាជាមួយសហភាពអឺរ៉ុបក៏ដោយ ក៏ឧស្សាហកម្មរថយន្តរបស់ប្រទេសចិនមិនអាចបញ្ចុះបញ្ចូលនិយតករឲ្យបោះបង់ចោលផែនការពន្ធគយរបស់ពួកគេបានទេ។ ចិន​បាន​ព្រមាន​អឺរ៉ុប​រួច​ហើយ​ថា ខ្លួន​នឹង​សងសឹក​ជាមួយ​នឹង​ពន្ធ​នាំចូល​របស់​ខ្លួន ប្រសិនបើ​ស្ថានការណ៍​មិន​អាច​ដោះស្រាយ​ដោយ​មិត្តភាព ៕