Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ស្មាតហ្វូនសេរ៊ីថ្មី Vivo Y03t ត្រៀមចេញលក់នៅលើទីផ្សារសកលក្នុងពេលឆាប់ៗនេះ - techlist

ស្មាតហ្វូនសេរ៊ីថ្មី Vivo Y03t ត្រៀមចេញលក់នៅលើទីផ្សារសកលក្នុងពេលឆាប់ៗនេះ

ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Vivo បានធ្វើការប្រកាសដាក់គ្រោងចេញលក់ជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មីរបស់ខ្លួនគឺ Vivo Y03t ក្នុងទីផ្សារសកលក្នុងពេលឆាប់ៗនេះ។

Vivo Y03t មានប្រវែងតួខ្លួនសរុប ១៦៣, ៦៣ ម.ម ទទឹង ៧៥,៥៨ ម.ម កម្រាស់ ៨,៣៩ ម.ម និងទម្ងន់ ១៨៥ ក្រាម តែសម្រាប់ការរចនាខាងក្រៅវាទទួលបានពណ៌តួខ្លួនចំនួន ២ រួមមានពណ៌ខ្មៅ និងពណ៌បៃតង ។ ពិសេសជាងនេះទៅទៀត ស្មាតហ្វូននេះមានប្រព័ន្ធថាមពល 5000 mAh គាំទ្រដោយដុំសាកទំហំ ១៥ វ៉ាត់ និងប្រព័ន្ធប្រតិបត្តិការ Android 14 ។

Vivo Y03t នឹងទទួលបានអេក្រង់ LCD ទំហំ ៦,៥៦ អ៊ីញ កម្រិត HD+ និងកម្រិត refresh rate 90Hz​ ដំណើរការដោយប្រព័ន្ធ MediaTek Helio G85 SoC ព្រមទាំងភ្ជាប់មកជាមួយ RAM និងអង្គចងចាំទំហំ 4 GB + 128 GB និងប្រព័ន្ធដំណើរការ 4G LTE ជាដើម។