Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Galaxy M35 5G ស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung ដែលត្រៀមចេញលក់ក្នុងខែនេះ - techlist

Galaxy M35 5G ស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung ដែលត្រៀមចេញលក់ក្នុងខែនេះ

ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Samsung បានធ្វើការប្រកាសដាក់ចេញនូវស្មាតហ្វូនសេរ៊ីថ្មីរបស់ខ្លួនគឺ Samsung Galaxy M35 5G ហើយគ្រោងចេញលក់ជាផ្លូវការក្នុងទីផ្សារប្រទេសឥណ្ឌានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នេះ។

ចំពោះការរចនាផ្នែកខាងក្រៅស្មាតហ្វូននេះទទួលបានពណ៌តួខ្លួនចំនួន ៣ រួមមាន ពណ៌ខៀវខ្ចី ពណ៌ខៀវចាស់ និង ពណ៌ប្រផេះ ដែលមានបំពាក់អេក្រង់ AMOLED Full HD 1200 nits, កាម៉េរ៉ាមុខ​ទំហំ 12 MP និងកាម៉េរ៉ាក្រោយទំហំ 50+8+2 MP ។

គួរបញ្ជាក់ផងថាស្មាតហ្វូននេះនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Exynos 1380 SoC ដែលមានថាមពលថ្មចំនួន 6,000mAh, កម្រិត refresh rate 120Hz, មុខងារការពារកញ្ចក់ និងមុខងារគាំទ្រការសាកល្បឿនលឿនជាដើម។