ថ្មីៗនេះដែរ Xiaomi បានដាក់បង្ហាញកាសស្តាប់ត្រចៀក Xiaomi Buds 5 សម្រាប់ទីផ្សារសកល បន្ទាប់ពីក្រុមហ៊ុនបានណែនាំកាសនេះនៅក្នុងប្រទេសចិនកាលពីខែកក្កដា។ ក្រុមហ៊ុនបាននិយាយថា ពួកគេផ្តល់ជូននូវការហៅទូរស័ព្ទច្បាស់លាស់ សូម្បីតែនៅក្នុងលក្ខខណ្ឌដែលមានខ្យល់ 12m/s ក៏ដោយ ជាមួយនឹងមីក្រូហ្វូនបី។ វាក៏ភ្ជាប់មកនឹងថាមពលថ្មដល់ទៅ 39 ម៉ោង សម្រាប់ Xiaomi Buds 5 គឺក្រុមហ៊ុនបានធ្វើការ រចនាយ៉ាងប្រណីត ជាមួយនឹងប្លូធូស 5.4។ Xiaomi Buds 5 មានពណ៌ Graphite Black, Ceramic White និង Titan Grey ហើយចំពោះតម្លៃរបស់វាគឺ ១១១ ដុល្លារ។ ប្រភព: ...
ថ្មីៗនេះដែរមានការលេចធ្លាយរបស់ក្រុមហ៊ុន Qualcomm ចំពោះការផ្លាស់ប្តូរបន្ទះឈីបថ្មីរបស់ខ្លួន ដើម្បីជាការប្រកួតប្រជែងនឹងដៃគូរបស់ខ្លួននៅក្នុងទីផ្សារ។ Qualcomm គ្រោងនឹងដាក់បង្ហាញបន្ទះឈីបបន្ទាប់របស់ខ្លួនក្នុងពេលឆាប់ៗនេះ ហើយវានឹងក្លាយជាការអាប់ដេតដ៏សំខាន់ ។ ក្រុមហ៊ុនទំនងជាធ្វើការវិវឌ្ឍន៍បន្ទះឈីបរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងជាមួយនឹងបន្ទះឈីបថ្មី Snapdragon 8 Elite ។ ទោះយ៉ាងណាក៏ដោយវាគឺជារឿងរគួរឱ្យចាប់អារម្មណ៍ដែលឃើញក្រុមហ៊ុនQualcomm វិវឌ្ឍន៍ជាមួយបន្ទះឈីបថ្មីហើយក្រុមហ៊ុនក៏ គ្រោងនឹងដាក់បង្ហាញបន្ទះឈីបថ្មីទាំងនេះនៅក្នុងខែតុលា ដូចដែលបានបញ្ជាក់កាលពីដើមឆ្នាំនេះ។ ហើយចំពោះ smartphone ដំបូងដែលគេរំពឹងថានឹងប្រើប្រាស់ “Snapdragon 8 Elite” រួមមាន Xiaomi 15 និង OnePlus 13 ហើយស៊េរី Galaxy S25 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ទាំងស្រុង។ តែយ៉ាងណាមិញយើងនឹងរង់ចាំមើលថាតើនឹងមានអ្វីថ្មីនូវលើមុខងារ បន្ទះឈីប Snapdragon 8 Elite ថ្មីមួយនេះនូវពេលដែលក្រុមប្រកាសប្រើប្រាស់ជាផ្លូវការ។ ប្រភព ...
នៅក្នុងព្រឹត្តិការណ៍ដាក់បង្ហាញ Xiaomi 14T series ក្រុមហ៊ុន Xiaomi ក៏បានដាក់បង្ហាញ Xiaomi Smart Band 9 ដែរ សម្រាប់ទីផ្សារពិភពលោក បន្ទាប់ពីវាត្រូវបានណែនាំវានៅក្នុងប្រទេសចិនកាលពីខែកក្កដាកន្លងទៅ។ វាភ្ជាប់មកជាមួយអេក្រង់ AMOLED ទំហំ 1.62 អ៊ីញ នឹងកម្រិតពន្លឺខ្ពស់បំផុតរហូតដល់ 1200 nits និង 60Hzបំពាក់ដោយថាមពលថ្ម 233mAh វាផ្តល់នូវការប្រើប្រាស់រហូតដល់ 21 ថ្ងៃ ហើយវាភ្ជាប់មកនឹង ប្លូធូស 5.4វាក៏ធន់នឹងទឹកកម្រិត 5ATMផងដែរ។ ក្រុមហ៊ុនបញ្ជាក់ថាមុខងារតាមដានសុខភាពគឺប្រសើរឡើង រួមផ្សំជាមួយនឹងការរចនាដ៏ទាន់សម័យ និងគ្រឿងប្រើប្រាស់ច្រើនប្រភេទ ធ្វើឱ្យវាក្លាយជាតម្រូវការសម្រាប់អ្នកប្រើប្រាស់ដ៏ពេញនិយម ។ Xiaomi Smart Band ...
ថ្មីៗនេះមានការលេចធ្លាយទាក់ទងនឹង Huawei Nova 13 series ដែលពាក្យចចាមអារ៉ាមថាវានឹងបញ្ចប់នៅពាក់កណ្តាលខែតុលាឆ្នាំនេះ។ ត្រកូលស្មាតហ្វូនលំដាប់ខ្ពស់មួយនេះ ធ្វើឲ្យមានការរង់ចាំយូរមកហើយតែពេលនេះ Nova 13 series នេះហាក់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីឈានចូលទៅក្នុងទីផ្សារ។ Nova 13 ស៊េរី ត្រូវបានគេនិយាយថានឹងនាំមកនូវការផ្លាស់ប្តូរការរចនាគួរឱ្យកត់សម្គាល់ជាងម៉ូដែលជំនាន់មុន។ វាអាចបង្ហាញពីការរចនាកាមេរ៉ាថ្មី និងជម្រើសពណ៌ជាច្រើន ។ ចំនុចសំខាន់នៃត្រកូលនេះគឺសមត្ថភាពបណ្តាញ 5G ។ ការលេចធ្លាយមួយនេះបានលើកឡើងថា ក្រុមហ៊ុន Huawei នឹងដាក់ Kirin 9010 5G លើស្មាតហ្វូនស៊េរី Nova 13 ទាំងអស់។ បន្ទះឈីបនេះបានបង្ហាញខ្លួនជាលើកដំបូងជាមួយនឹង Pura 70 Ultra ហើយពួកគេអះអាងថានឹងផ្តល់នូវការបង្កើនប្រសិទ្ធភាព និងដំណើរការប្រសើរជាងប្រព័ន្ធដំណើរការ Kirin ...
ថ្មីៗនេះដែរ Xiaomi ទើបតែដាក់បង្ហាញ Redmi Watch 5 Lite ដែលជានាឡិកាឆ្លាតវៃចុងក្រោយបំផុតរបស់ក្រុមហ៊ុន នាឡិកានេះមានអេក្រង់ AMOLED ទំហំ 1.96 អ៊ីញ ដែលមានកម្រិតពន្លឺរហូតដល់ 600 nits។ ហើយវាក៏មានមុខងារការហៅតាម Bluetooth មីក្រូហ្វូន និងឧបករណ៍បំពងសំឡេងដែលភ្ជាប់មកជាមួយសម្រាប់ការហៅទូរសព្ទ នឹង 2-Mic ENC សម្រាប់ការហៅច្បាស់ ហើយក្រុមហ៊ុនបានបញ្ជាក់ ថាការហៅគឺច្បាស់ហើយវាអាចលុបចោលសំលេងរំខានបានល្អផង។ វាមានការរចនាពីលោហធាតុ ជាមួយនឹងមុខងារ ត្រួតពិនិត្យសុខភាព 24 x 7 មុខងារកីឡា 160+ មុខងារនាឡិកា 200+ និងធន់នឹងទឹក 5ATM/50 ម៉ែត្រ ។ ហើយនាឡិការនេះដែរ ...
MediaTek Dimensity 9400 វាត្រូវបានបង្កើតឡើងដោយមានទំហំ 3nm របស់ TSMC វាបានទទួលជោគជ័យនូវ Dimensity 9300 និងផ្តល់នូវការពង្រឹងប្រសិទ្ធភាព និងថាមពលថ្ម។ បន្ទះឈីបនេះមានបំពាក់នូវស្ថាបត្យកម្ម 8-core ដែលមានល្បឿន 3.4 GHz ដែលធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពលេងហ្គេម និងការបើកកម្មវិធីច្រើនក្នុងពេលតែមួយ។ ស្មាតហ្វូនជាច្រើនត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Dimensity 9400 ជាមួយនឹងម៉ូដែលសំខាន់ៗដែលត្រូវបានគេរំពឹងថានឹងមានដូចជា : – Oppo Find X8 Pro -XIAOMI CIVI 5 PRO -REDMI K80 ULTRA – Vivo X200 Pro ...
Nothing Ear គឺជាកាសឥតខ្សែដំបូងគេបង្អស់ពីម៉ាក Nothing វាបាននាំមកនូវការរចនា ជាមួយនឹងទំពក់ពាក់ពីលើត្រចៀករុំជុំវិញដែលធ្វើឲ្យអ្នកប្រើប្រាស់មិនភ័យក្នុងការជ្រុះ នឹងបង្ហាញពីអ្វីដែលជាម៉ាកយីហោរបស់ខ្លួន ហើយចំពោះការផលិត Nothing តែងតែផ្តោតទៅលើការរចនាជាមួយរូបរាងស្អាត ។ កាសទាំងពីរមានទម្ងន់ 8.1 ក្រាមដូចគ្នា វាស្រោបដោយទីតានីញ៉ូម និងមានប៊្លូធូស 5.3 ។ កាសនេះវាមានមីក្រូហ្វូនស្រូបសំឡេងនិងបច្ចេកវិទ្យា Clear Voice 3.0ជាមួយឧបករណ៍បញ្ជាសម្រាប់ការចាក់តន្រ្តី ការគ្រប់គ្រងកម្រិតសំឡេងនិងការគ្រប់គ្រងការហៅទូរស័ព្ទផងដែរ។ Nothing Ear អាចស្តាប់ជាប់គ្នាបាន 8 ម៉ោង វាមានថ្ម 64mAh នៅក្នុងកាស និង635 mAh មាននៅខាងក្នុងប្រអប់ ដែលវាមានថាមពលកាន់បាន 30 ម៉ោង។ វាប្រើការសាកថ្មដោយ USB-C ...
TECNO បានដាក់បង្ហាញ POP 9 5G ដែលជាស្មាតហ្វូន 5G ចុងក្រោយបំផុតរបស់ក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូនមួយនេះវាមានអេក្រង់ទំហំ 6.6 អ៊ីង Dot-In HD+ ជាមួយនឹងអេក្រង់ 120Hz segment-first និងមុខងារ Dynamic Port សម្រាប់ការផ្តល់ដំណឹង។ ទូរសព្ទនេះដំណើរការដោយ MediaTek Dimensity 6300 SoC, ភ្ជាប់មកជាមួយRAM ទំហំ 4GB ជាមួយនឹង RAM បន្ថែម 4GB បន្ថែមជាមួយ Memory បញ្ចូលគ្នា 64GB និង 128GB ។ កាមេរ៉ាវាមាន ...
Huawei Mate 70 នឹងមកដល់ក្នុងពេលឆាប់ៗនេះ ជាមួយនឹងអេក្រង់កោង កាមេរ៉ាកម្រិតខ្ពស់ បន្ទះឈីប 5nm ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រជែងក្នុងទីផ្សារ ។ ខណៈពេលដែលមនុស្សជាច្រើនកំពុងផ្តោតទៅលើស្មាតហ្វូនបត់បានបីតង់ Mate XT ពេលនេះក្រុមហ៊ុន Huawei ក៏មានព័ត៌មានធំមួយទៀតដែលនឹងមកដល់ក្នុងឆ្នាំនេះគឺស៊េរី Mate 70 ។ បន្ទាប់ពីការបង្ហាញខ្លួននៃស៊េរី Pura 70 ថ្មីនៅដើមឆ្នាំ ឥឡូវនេះ Huawei កំពុងតែត្រៀមខ្លួនប្រជែងក្នុងទីផ្សារជាមួយនឹង Huawei Mate 70 ដែលរំពឹងទុកថានឹងចេញឆាប់ៗនេះ កាលពីឆ្នាំមុន ស៊េរី Mate 60 បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាមួយនឹង ប្រព័ន្ធដំណើរការ 7nm Kirin 9000s ដែលកត់សម្គាល់ថា ...
ក្រុមហ៊ុន Microsoft ត្រូវបានគេរាយការណ៍ថាកំពុងអភិវឌ្ឍន៍ console Xbox portable នេះបើយោងតាមពាក្យចចាមអារ៉ាមបានចុះផ្សាយមក។ ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យពួកគេប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុន Nintendo និង Steam Deck ខណៈដែលទីផ្សារហ្គេម portable console កើនឡើង។ ស៊េរី console ជំនាន់ក្រោយរបស់ Microsoft ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលឧបករណ៍ console ថ្មីនេះ ជាអ្នកស្នងតំណែងរបស់ Xbox Series S ។ Xbox console មួយនេះត្រូវបានផ្សព្វផ្សាយ ដោយនាយកប្រតិបត្តិ Xbox លោក Phil Spencer ដែលលោកបានបង្ហាញចំណាប់អារម្មណ៍ទាក់ទងនឹងរឿងនេះ ។ លោក Jez ...