Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ទូរស័ព្ទលេងហ្គេមស៊េរី HONOR GT នឹងប្រកាសនៅថ្ងៃទី 16 ខែធ្នូ! - techlist

ទូរស័ព្ទលេងហ្គេមស៊េរី HONOR GT នឹងប្រកាសនៅថ្ងៃទី 16 ខែធ្នូ!

ថ្មីៗនេះ ក្រុមហ៊ុន HONOR បានបញ្ជាក់ថា ខ្លួននឹងបង្ហាញទូរស័ព្ទលេងហ្គេមស៊េរី HONOR GT នៅក្នុងប្រទេសចិននៅថ្ងៃទី 16 ខែធ្នូ បន្ទាប់ពី HONOR X50 GT ដែលត្រូវបានបង្ហាញកាលពីដើមឆ្នាំនេះ។

វានឹងមកជាជម្រើសអង្គផ្ទុកទិន្នន័យចំនួន 4 គឺ 12GB RAM + 256GB storage, 12GB RAM + 512GB storage, 16GB RAM + 512GB storage និង 16GB RAM + 1TB storage។

ទូរស័ព្ទនេះមានអេក្រង់ទំហំ 6.7 អ៊ីង 1.5K LTPS ដំណើរការ Snapdragon 8 Gen 3 និងប្រព័ន្ធបញ្ចេញកំដៅ។ ក្រុមហ៊ុនបានបញ្ជាក់ថា ទូរសព្ទនេះនឹងមានអេក្រង់ការពារភ្នែក AI Oasis gaming screen។

នេះមានន័យថាទូរស័ព្ទនឹងមានអេក្រង់សម្រាប់លេងហ្គេមពិសេសដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការឈឺភ្នែកអំឡុងពេលលេងហ្គេម។ ជាពិសេសអេក្រង់ហ្គេមការពារភ្នែក AI Oasis នេះបង្ហាញថាអេក្រង់នឹងប្រើបច្ចេកវិទ្យា AI ដើម្បីការពារភ្នែករបស់អ្នកអំឡុងពេលប្រើប្រាស់យូរដែលទំនងជាកាត់បន្ថយភាពតានតឹងនិងមានអារម្មណ៍ល្អក្នុងការប្រើប្រាស់។

ដោយវាក៏បំពាក់មកជាមួយកាមេរ៉ាគោលទំហំ 50MP ជាមួយនឹង OIS កាមេរ៉ាទំហំ 12MP ultrawide និងថាមពលថ្ម 5300mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W។

វាក៏មានបីពណ៌គឺ Phantom Black, Ice Crystal White និង Aurora Green។

ប្រភព : fonearena