Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Apple គ្រោងនឹងបញ្ចេញ iPhone ក្នុងកម្រិតថវិការសមរម្យមួយគឺ iPhone SE 4 នៅដើមឆ្នាំក្រោយ! - techlist

Apple គ្រោងនឹងបញ្ចេញ iPhone ក្នុងកម្រិតថវិការសមរម្យមួយគឺ iPhone SE 4 នៅដើមឆ្នាំក្រោយ!

Apple គ្រោងនឹងបញ្ចេញ iPhone SE ជំនាន់ថ្មីគឺ iPhone SE 4 នៅដើមឆ្នាំក្រោយ។ ម៉ូដែលថ្មីនេះនឹងមានការរចនា និងលក្ខណៈពិសេសកាន់តែប្រសើរឡើង ដែលធ្វើឱ្យវាកាន់តែស្រដៀងទៅនឹង iPhone ស៊េរីខ្ពស់របស់ក្រុមហ៊ុន Apple ។

iPhone SE 4 នឹងមានកាមេរ៉ាខាងក្រោយមួយ រួមជាមួយនឹងកាមេរ៉ាខាងមុខទំហំ 12MP កាមេរ៉ាខាងក្រោយនឹងមានសេនស័រទំហំ 48MP ដែលផ្តល់នូវគុណភាពរូបភាពកាន់តែប្រសើរ ជាមួយនឹងលក្ខណៈពិសេសដូចជា 2x Zoom និងរូបភាពលម្អិតជាច្រើនទៀត។

iPhone SE 4 នឹងមានការរចនាកាន់តែទំនើប ហើយនឹងក្លាយជាម៉ូដែល SE ដំបូងបង្អស់ដែលរួមបញ្ចូល Face ID ដែលជាបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខរបស់ Apple ។ ទន្ទឹមនឹងការកែលម្អកាមេរ៉ា ទូរស័ព្ទក៏នឹងរួមបញ្ចូលនូវមុខងារកម្រិតខ្ពស់ផងដែរ ដូចជាបន្ទះឈីប A18 ដែលមានថាមពលខ្លាំង ដែលជាបន្ទះឈីបដូចគ្នាដែលប្រើក្នុង iPhone 16 និង 16 Plus។

iPhone SE 4 ប្រហែលជានឹងបំពាក់នូវម៉ូដឹម 5G ផ្ទាល់ខ្លួនដែលបង្កើតឡើងដោយ Apple ហើយចំពោះតម្លៃរបស់វាត្រូវបានគេរំពឹងថានឹងមានតម្លៃសមរម្យក្នុងកម្រិតថវិការសមល្មម ដែលមនុស្សជាអាចទទួលយកបាន។ នេះបង្ហាញថាiPhoneSE4នឹងផ្តល់នូវដំណើរការស្មាតហ្វូនកម្រិតខ្ពស់មួយជាមួយនឹងតម្លៃសមរម្យទៅកាន់អ្នកគាំទ្ររបស់ខ្លួន។

ប្រភព : ceotech