Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
សហរដ្ឋអាមេរិកឈប់ឲ្យមាន TikTokក្នុងប្រទេសខ្លួនបើមិនលក់ប្រតិបត្តិការ TikTok ទៅឱ្យក្រុមហ៊ុន ឬអង្គភាពក្នុងសហរដ្ឋអាមេរិកនោះទេ! - techlist

សហរដ្ឋអាមេរិកឈប់ឲ្យមាន TikTokក្នុងប្រទេសខ្លួនបើមិនលក់ប្រតិបត្តិការ TikTok ទៅឱ្យក្រុមហ៊ុន ឬអង្គភាពក្នុងសហរដ្ឋអាមេរិកនោះទេ!

គួរដឹងហើយថាក្រុមហ៊ុនដ៏ធំក្នុងប្រទេសចិនមួយនេះគឺទទួលបានការពេញនិយមយ៉ាងខ្លាំង ហើយកម្មវិធីនេះក៏មានវត្តមានក្នុងប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិកផងដែរ។ ចុះហេតុអ្វីបានជាតុលាការមិនចង់ឲ្យTiktokមាននៅក្នុងសហរដ្ឋអាមេរិកតទៅទៀត?

កាលពីពេលថ្មីៗនេះតុលាការសហរដ្ឋអាមេរិកសម្រេចថា ក្រុមហ៊ុនចិនByteDance ដែលជាម្ចាស់ TikTok ត្រូវតែលក់ប្រតិបត្តិការ TikTok ឬភាគហ៊ុននេះ ទៅឲ្យក្រុមហ៊ុន ឬអង្គភាពមួយផ្សេងទៀតនៅក្នុងសហរដ្ឋអាមេរិក នៅដើមឆ្នាំក្រោយ ប្រសិនបើវាមិនដូច្នោះទេ TikTok អាចត្រូវបានហាមឃាត់លែងឲ្យមានការប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកបន្តទៀតនោះទេ។

កត្តាដែលអាមេរិកធ្វើបែបនេះក៏ព្រោះតែការព្រួយបារម្ភពីសមាជិកសភា​អាមេរិកអំពីសក្តានុពលរបស់ TikTok ក្នុងការចែករំលែកទិន្នន័យអ្នកប្រើប្រាស់អាមេរិកជាមួយរដ្ឋាភិបាលចិន ដែលបង្កហានិភ័យដល់សន្តិសុខជាតិ និងឯកជនភាព។ ក្រសួងយុត្តិធម៌អាមេរិកជឿជាក់ថា TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន អាចបង្កគ្រោះថ្នាក់ ដោយសារវាមានសិទ្ធិចូលប្រើព័ត៌មានផ្ទាល់ខ្លួនជាច្រើនអំពីអ្នកប្រើប្រាស់ជនជាតិអាមេរិកផ្ទាល់ជាង 170 លាននាក់ដែលបានប្រើប្រាស់។

តែទោះយ៉ាងណាមិញនាយកប្រតិបត្តិ TikTok លោក Shou Zi Chew បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចនេះ ប៉ុន្តែលោកបានប្តេជ្ញាបន្តតស៊ូក្នុងងការដោះស្រាយរឿងទាំងនេះ។ ដើម្បីសេរីភាពបញ្ចេញមតិហើយមតិមួយចំនួនក៏បានធ្វើការរិះគន់ទៅលើតុលាការសហរដ្ឋអាមេរិកផងដែរក្នុងការហាមឃាត់ TikTok នេះ។ ក្នុងរឿងដែលកំពុងក្តៅនេះយើងរង់ចាំមើលថាតើក្រុមហ៊ុនTikTokមានដំណោះស្រាយបែបណាជុំវិញបញ្ហាដែលបានកើតឡើងនេះ។

ប្រភព : reuters