Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
នាយកប្រតិបត្តិក្រុមហ៊ុន Ford សរសើរពេញៗមាត់ទៅលើរយន្ត Xiaomi SU7!!! - techlist

នាយកប្រតិបត្តិក្រុមហ៊ុន Ford សរសើរពេញៗមាត់ទៅលើរយន្ត Xiaomi SU7!!!

នៅក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ លោក Jim Farley ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Ford Motor Company ថ្មីៗនេះបានបង្ហាញនៅលើផតខេសកម្មវិធី Everything Electric Show គឺក្នុងពល៦ខែជាងមកនេះគឺលោកមិនបានជិះជាមួយរយន្ត Fordនោះទេ តែលោកបានផ្តោតអារម្មណ៍ក្នុងការជិះជាមួយរយន្ត Xiaomi SU7 ដែលជារយន្តអគ្គិសនី របស់ Xiaomi ទៅវិញ។

Farley បាន​និយាយថា​ក្រោយពីលោកបានបើក​វា​អស់​រយៈ​ពេល​ប្រាំមួយ​ខែ​ជាងមក  លោកគឺចាប់ចិត្តចាប់អារម្មណ៍ជាមួយរយន្តនេះយ៉ាងខ្លាំង មិនតែប៉ុណ្ណោះលោកក៏បន្តថា គឺពេលបានជិះរយន្តនេះហើយគឺមិនចង់ ចាកចេញឬលែងចង់ជិះវាទៀតនោះទេ។ ក្រុមហ៊ុន Xiaomi ដែលត្រូវបានគ្រប់គ្នាភាគច្រើនស្គាល់ថាជាក្រុមហ៊ុនដែលលេចធ្លោរផ្នែកស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកតែពួកគេក៏បានប្រកាសចូលទីផ្សាររថយន្តអគ្គិសនីនៅក្នុងឆ្នាំ 2021 ផងដែរ។

អ្វីដែលពិសេសទៀតនោះ Xiaomi បានបង្កើតប្រព័ន្ធបើកបរស្វ័យភាពកម្រិត 2 ដែលរួមបញ្ចូលមុខងារ “Navigate on Autopilot” (NoA) ដែលវាអនុញ្ញាតឱ្យរថយន្តគ្រប់គ្រងចង្កូត ការបង្កើនល្បឿន និងហ្វ្រាំងជាដើម ប៉ុន្តែទោះជាយ៉ាងណាក៏វានៅតែទាមទារឱ្យអ្នកបើកបរយកចិត្តទុកដាក់ ឲ្យបានខ្ពស់ផងដែរដើម្បីធានានូវសុវត្ថិភាព។

SU7 ជា​រថយន្ត​អគ្គិសនី​ចុងក្រោយ​បង្អស់​របស់ Xiaomi បាន​ក្លាយ​ជា​ការ​ពេញ​និយម​ខ្លាំង​ក្នុង​ប្រទេស​ចិន ដោយក្រុមហ៊ុន Xiaomi អះអាងថាបានលក់រយន្តអស់ចំនួន 100,000 គ្រឿង ក្នុងឆ្នាំ 2024។ គួរឲ្យដឹងផងដែរថា លោក Jim Farley នាយកប្រតិបត្តិក្រុមហ៊ុន Ford គឺលោកតែងតែប្រយ័ត្នក្នុងការនិយាយឬសរសើរពីសដៃគូប្រជែងរបស់ខ្លួនណាស់ តែនេះលោកមើលឃើញថាក្រុមហ៊ុន Xiaomi ពិតជាធ្វើបានល្អខ្លាំងទោលើរយន្តអគ្គិសនី Xiaomi  SU7។

ដោយឡែកសម្រាប់ SU7 ជា​ម៉ូដែល​ដំបូង​របស់​ពួក​គេ​ដែល​បាន​ចេញ​លក់​នៅ​ឆ្នាំ​នេះ​គឺ​ជា​ប្រភេទ​រថយន្ត​ Sedan ដែល​មាន​តម្លៃ​ប្រកួតប្រជែង​ប្រមាណ​ 30,000 ដុល្លារ។

ប្រភព : gizmochina