Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
iMac ថ្មី! ប្រព័ន្ធដំណើរការ M4 សមត្ថភាព AI និងការរចនាដ៏ទាន់សម័យ - techlist

iMac ថ្មី! ប្រព័ន្ធដំណើរការ M4 សមត្ថភាព AI និងការរចនាដ៏ទាន់សម័យ

ក្រុមហ៊ុន Apple បានបង្ហាញ iMac ថ្មី ដែលបំពាក់នូវបន្ទះឈីប M4 ដែលមានសមត្ថភាពខ្លាំង។ Apple ធ្វើឱ្យ iMac ថ្មីនេះដំណើរការលឿនជាងមុន មានប្រសិទ្ធភាពជាងមុន និងឆ្លាតវៃជាងមុន ដោយបន្ថែមមុខងារ AI ឬបញ្ញាសិប្បនិម្មិត ។

ដំណើរការបន្ទះឈីប M4 ថ្មីគឺជាការកែលម្អដ៏សំខាន់លើ M1 ដែលធ្វើឱ្យការងារប្រចាំថ្ងៃកាន់តែលឿន នឹងជំរុញឲ្យការរចនាក្រាហ្វិក និងការកែសម្រួលវីដេអូកាន់តែរលូននឹងល្អជាងមុន។ ការអាប់ដេតនេះធ្វើឱ្យ iMac M4 ល្អឥតខ្ចោះសម្រាប់អ្នកដែលត្រូវការ ធ្វើការងារដែលមានដំណើរការខ្លាំង ក៏ដូចជាត្រូវការឧបករណ៍សម្រាប់បន្ទុកការងារធ្ងន់ និងកិច្ចការច្រើន។ លើសពីនេះ សមត្ថភាពកើនឡើងរបស់ Neural Engine ពង្រឹងមុខងារ AI ដោយបើកមុខងារដូចជាជំនួយអត្ថបទ និងការគ្រប់គ្រងលំហូរការងាររបស់អ្នកដោយស្វ័យប្រវត្តិ។

iMac ថ្មី​នេះ​ផ្តល់​ល្បឿន​ដល់​ទៅ​ប្រាំមួយ​ដែលលឿនជាង​ម៉ូដែល Intel ចាស់ៗ។ ដោយវាភ្ជាប់មកជាមួយនឹង RAM 16GB ហើយក៏អាចដំឡើងដល់ 32GBផងដែរ។និងផ្តល់នូវអង្គផ្ទុកទិន្នន័យ SSD រហូតដល់ 2TB ជាមួយរន្ធ USB-C ចំនួនបួនដែលគាំទ្រ Thunderbolt 4 បើកការផ្ទេរទិន្នន័យល្បឿនលឿន ហើយក៏វាអនុញ្ញាតឱ្យអ្នកភ្ជាប់អេក្រង់ខាងក្រៅដែលមានគុណភាពបង្ហាញ 6K ចំនួនពីរ បានទៀតផង ដែលធ្វើឱ្យវាស័ក្តិសមសម្រាប់កិច្ចការច្រើនកម្រិតខ្ពស់។

iMac ផ្តល់នូវការភ្ជាប់កម្រិតខ្ពស់ជាមួយនឹង Wi-Fi ជំនាន់ទី 6E និង Bluetooth 5.3 ដែលធានាបាននូវការតភ្ជាប់ដែលមានស្ថេរភាព និងលឿននឹងបំពាក់មុខងារ Touch ID ដែលអនុញ្ញាតឱ្យដោះសោរហ័ស និងសុវត្ថិភាព។

ហើយសម្រាប់តម្លៃរបស់វា អាចមានចន្លោះចាប់ពី $1,399 ទៅដល់ $1,599 ឬក៏អាចថ្លៃជាងនេះ។

ប្រភព​ : ceotech