Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ក្រុមហ៊ុន Apple ប្រកាសចេញ MacBook Pro ជាមួយនឹងបន្ទះឈីប M4 ,M4 Pro និង M4 Max!!! - techlist

ក្រុមហ៊ុន Apple ប្រកាសចេញ MacBook Pro ជាមួយនឹងបន្ទះឈីប M4 ,M4 Pro និង M4 Max!!!

ក្រុមហ៊ុន Apple ប្រកាសចេញ MacBook Pro ជាមួយនឹងបន្ទះឈីប M4 ,M4 Pro និង M4 Max ដែលធ្វើអោយប្រសើរឡើងនូវដំណើរការ RAM និងមាន WEBCAM 12MP CenterStage ជាមួយនឹងអេក្រង់ 14.2″ និង 16″ និងការគាំទ្រ Thunderbolt 5។

MacBook Pro ថ្មីរបស់ Apple មានអេក្រង់ Liquid Retina XDR​​​​​ 120hz Promotion ជាមួយ True Tone និងកម្រិតទឹកពណ៌ P3 , Apple បន្ថែមជម្រើស nano-texture option ថ្មី កម្រិតពន្លឺ 1,000 nits SDR និងរហូតដល់ 1,600 nits ក្នុង HDR។ ដោយវាក៏មានកាមេរ៉ា Selfie ថ្មីទំហំ 12MP ជាមួយនឹង Center Stage ផ្តល់នូវគុណភាពវីដេអូប្រសើរឡើងតែម្តង។

ក្រុមហ៊ុន Apple អះអាងថាបន្ទះឈីប M4 Pro និង M4 Max របស់វាមានមុខងារ GPU cores លឿនជាងមុន ជាមួយនឹង ray-tracing engine លឿនជាង 2x និង neural engineលឿនជាង 2x បើប្រៀបធៀបទៅនឹងស៊េរី M3​​ នឺងណែនាំ មុខងារ Apple Intelligence AI​ ផងដែរ។ បន្ទះឈីប M4 Max ថ្មីរបស់ Apple ផ្តល់នូវ CPU ដល់ទៅ 16 cores និងរហូតដល់ 40 GPU cores ភ្ជាប់ជាមួយនឹង Ram រហូតដល់ 128GB។

វាភ្ជាប់មកជាមួយ Wi-Fi 6E និង Bluetooth 5.3 នឹងប្រើប្រាស់រន្ធ  micro SDXC រន្ធ HDMI 2.1 និងរន្ធ MagSafe 3  សម្រាប់សាកថ្ម រួមមាន Thunderbolt 4 ខណៈពេលដែលម៉ូដែលដែលមាន M4 Pro និង M4 Max គាំទ្រ Thunderbolt 5 ធ្វើអោយប្រសើរឡើងនូវដំណើរការផ្ទេរទិន្នន័យ។

ប្រភព : apple