Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
បែកធ្លាយរូបរាងនៃឧបករណ៍ស្រូបសំឡេង DJI Mic Mini ថ្មី!!! - techlist

បែកធ្លាយរូបរាងនៃឧបករណ៍ស្រូបសំឡេង DJI Mic Mini ថ្មី!!!

 


DJI ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតដ្រូនដ៏ពេញនិយមនោះ ពេលនេះពួកគេកំពុងរៀបចំដាក់ឱ្យដំណើរការមីក្រូហ្វូនឥតខ្សែខ្នាតតូចថ្មីមួយ។
ថ្មីៗនេះត្រូវបានគេរាយការណ៍អំពីឈ្មោះ DJI Mic Mini ដែលវាមានរូបរាងស្អាត នឹងមានពណ៌ស និងខ្មៅរលោងផងដែរ។

Mic Mini នឹងមានការរចនាមកឲ្យមើលទៅងាយស្រួលក្នុងការ ភ្ជាប់ជាមួយសម្លៀកបំពាក់ ឬឧបករណ៍កាមេរ៉ាជាដើម ដើម្បីចាប់យកសំឡេងបានល្អ។

អ្វីដែលយើងអាចមើលឃើញបាននៅលើ Mic Mini នេះគឺវាមានភាពសាមញ្ញ ដោយគ្រាន់តែមានប៊ូតុងពីរ គឺប៊ូតុងថាមពលមួយនិងប៊ូតុងរភ្ជាប់ទៅឧបករណ៍មួយនិងមានបន្លឺជាចំណុចចំណាំមួយប៉ុណ្ណោះ។

ហើយបើយោងតាមការលេចធ្លាយសម្រាប់ Mic Mini អាចនឹងមានតម្លៃប្រហែល $45 USD ដែលធ្វើឱ្យវាជាជម្រើសថោកជាងមីក្រូហ្វូនផ្សេងទៀតរបស់ DJI ។ ទោះជាយ៉ាងណាក៏ដោយ​ ព័ត៌មានលម្អិតទាក់ទងនឹងអាយុកាលថ្ម និងមុខងារពេញលេញរបស់ Mic Mini នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។ តែវាក៏ត្រូវបានគេរំពឹងថាបន្ទាប់ពីការបែកធ្លាយនេះ ការប្រកាសជាផ្លូវការពី DJI អាចនឹងកើតមានក្នុងពេលឆាប់ៗនេះ។

ប្រភព : gizmochina