Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Apple អាចនឹងបង្ហាញជាមួយអេក្រង់ 90Hz សម្រាប់ iPad Air, iMac និង Studio Display - techlist

Apple អាចនឹងបង្ហាញជាមួយអេក្រង់ 90Hz សម្រាប់ iPad Air, iMac និង Studio Display

យោងតាមពាក្យចចាមអារ៉ាមដែលបានរាយការណ៍ថា Apple កំពុងអភិវឌ្ឍ អេក្រង់ 90Hz ដែលអាចបំពាក់នៅលើ iPad Air , 24-inch iMac និង Studio Display ។

បច្ចុប្បន្ននេះ iPad Air, iMac 24-inch និង Studio Display សុទ្ធតែមាន អេក្រង់ Refresh Rate 60Hz ។ ហើយ Apple កំពុងធ្វើកំណែទម្រង់របស់ខ្លួនដោយកែពី 60Hz ទៅ 90 Hz ទៅលើឧបករណ៍មួយចំនួនដែលខ្លួននឹងត្រូវបំពាក់ ដើម្បីធ្វើឲ្យអេក្រង់មានដំណើរការបានរលូនដើម្បីឲ្យអ្នកប្រើប្រាស់កាន់តែទទួលបាននូវបទពិសោធន៍មួយដ៏ប្រសើរ។

យោងតាមការលេចធ្លាយ អេក្រង់ថ្មីនេះអាចបង្ហាញខ្លួនជាលើកដំបូងនៅលើ iPad Air M3 បន្ទាប់មកគឺ iMac និង Studio Display ជំនាន់ក្រោយ។ Apple កំពុងធ្វើការលើការកែលម្អគុណភាពអេក្រង់សម្រាប់ iPad Air M3 នាពេលខាងមុខដោយបង្ហាញអេក្រង់ LCD 90Hz ដែលវានឹងដំណើរការបានល្អជាងអេក្រង់ 60Hz បច្ចុប្បន្ន ។

ការកែលម្អនេះនឹងធ្វើឱ្យ ការគូរ និងការលេងហ្គេម និងកិច្ចការផ្សេងទៀតមានការឆ្លើយតបមកវិញបានលឿន។ Apple ក៏គ្រោងនឹងនាំយកបច្ចេកវិទ្យាអេក្រង់ 90Hz នេះទៅកាន់ផលិតផលផ្សេងទៀតដូចជា iMac 24-inch និង Studio Display ។

យោងតាមសារព័ត៌មាន Bloomberg រាយការណ៍ថា iPad Air ថ្មីត្រូវបានគេរំពឹងថានឹងចេញនៅដើមឆ្នាំ 2025។ ប្រសិនបើ Apple ណែនាំអេក្រង់ 90Hz នៅលើឧបករណ៍ទាំងនេះ វានឹងបង្កើនថាមពលក៏ដូចជាធ្វើឲ្យប្រសើរឡើង ហើយក៏ជាការរំពឹងទុករបស់អ្នកប្រើប្រាស់សម្រាប់ដំណើរការដ៏រលូន។

មិនតែប៉ុណ្ណោះគេក៏រំពឹងទៀតថា Apple អាចនឹងផ្តល់នូវអេក្រង់មួយនេះ ទៅកាន់តែច្រើននៅលើឧបករណ៍ផ្សេងៗរបស់ខ្លួន ដែលធ្វើឱ្យផលិតផលខ្លួនមានភាពដូចគ្នា និងស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់តែម្តង។

ប្រភព : ceotech