Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
រថយន្តអគ្គីសនីដែលមានកម្លាំងពី ៣០០សេះ ឡើងទៅត្រូវបង់ពន្ធ  ១ ៦០០ ០០០៛ ដែលគិតពីឆ្នាំផលិតដល់ត្រឹម ៥ ឆ្នាំ! - techlist

រថយន្តអគ្គីសនីដែលមានកម្លាំងពី ៣០០សេះ ឡើងទៅត្រូវបង់ពន្ធ  ១ ៦០០ ០០០៛ ដែលគិតពីឆ្នាំផលិតដល់ត្រឹម ៥ ឆ្នាំ!

កាលពីថ្ងៃទី៣១ ខែតុលា កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅកម្ពុជាបានធ្វើសេចក្តីប្រកាសអំពី ការបង់ពន្ធនៅលើមធ្យោបាយដឹងជញ្ជូន ហើយក្នុងនោះដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានលើកអំពីពន្ធ របស់រថយន្តជាច្រើនប្រភេទផងដែរ។

ហើយមួយវិញទៀតក្នុងសេចក្តីប្រកាសនេះក៏បាននិយាយអំពីរថយន្តដោយប្រើប្រាស់ថាមពលអគ្គីសនីផង មិនតែប៉ុណ្ណោះសម្រាប់រថយន្តអគ្គីសនីក៏នឹងត្រូវបង់ពន្ធទៅតាមកម្លាំងសេះក៏ដូចគិតជាឆ្នាំផងដែរ។

រថយន្តអគ្គីសនីដែលមានកម្លាំង

  • ១៥០ សេះត្រូវបង់ពន្ធ                          ១០០ ០០០៛
  • ១៥០ ដល់ ២០០ សេះត្រូវបង់               ១៥០ ០០០៛
  • ២០០ សេះ ដល់២៥០ សេះ ត្រូវបង់      ៥០០ ០០០៛
  • ២៥០ សេះ ដល់ ៣០០ សេះ ត្រូវបង់    ១ ២០០​ ០០០៛
  • លើសពី ៣០០ ឡើងទៅត្រូវបង់            ១ ៦០០ ០០០៛

តម្លៃនេះបើយើងគិតពីឆ្នាំផលិតទៅដល់ ៥ ឆ្នាំ ហើយបើចាប់ពី ៥ ឆ្នាំដល់ ១០ នោះ ពន្ធរថយន្តអគ្គីសនីនេះ ក៏ចុះមកវិញដែរ ដោយរថយន្តដែលមានម្លាំង ពី ៣០០ សេះឡើងទៅ គឺត្រូវបង់តែ ១ ០០០ ០០០៛ ហើយបើលើសពី ១០ ឆ្នាំនោះ រថយន្តដែលមានម្លាំង ពី ៣០០ សេះឡើងទៅនោះត្រូវបង់តែ ៦០០ ០០០៛ ប៉ុណ្ណោះ។

ទាំងនេះគឺជាតួរលេខដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានធ្វើការចុះផ្យាយនាពេលថ្មីៗនេះ។

ប្រភព : ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ