Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
មុខងារ AI នៅលើ realme GT 7 Pro នឹងជួយឲ្យការលេងហ្គេម បានកាន់តែរលូន! - techlist

មុខងារ AI នៅលើ realme GT 7 Pro នឹងជួយឲ្យការលេងហ្គេម បានកាន់តែរលូន!

 

realme GT 7 Pro នឹងចេញលក់នៅថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2024 ក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនបានប្រកាសថា GT 7 Pro នេះនឹងក្លាយជាស្មាតហ្វូន ដំបូងគេនៅក្នុងប្រទេសឥណ្ឌាដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ដែលមានថាមពលខ្លាំង។

នេះមានន័យថា realme កំពុងរំលេចនូវសមត្ថភាពខ្ពស់របស់ GT 7 Pro ជាពិសេសគឺបានផ្តោតទៅលើការលេងហ្គេម ដែលត្រូវបានពង្រឹងដោយបច្ចេកវិទ្យា AI ។ ចំពោះពិន្ទុ Antutu Benchmark ទទួលបានប្រហែល 3 លាន។

នេះបង្ហាញថាទូរស័ព្ទនេះមានថាមពលខ្លាំង វាមានសមត្ថភាពដោះស្រាយកិច្ចដែលយើងចង់បាន ដូចជាការលេងហ្គេមបានយ៉ាងរលូន ដោយ AI អាចនឹងជួយកែលម្អទៅលើរូបភាពហ្គេម ទាក់ទងនឹងល្បឿនឲ្យកាន់តែស្រួល នឹងផ្តល់នូវអ្វីដែលអ្នកប្រើប្រាស់ទូទៅចង់បាន។

realme GT 7 Pro ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ថ្មីបង្ហាញពីការធ្វើឱ្យប្រសើរឡើង 45% ទៅលើ Snapdragon 8 Gen 3។ ដោយវានឹងប្រើដំណើរការ 3nm N3E របស់ TSMC Snapdragon 8 Elite ក៏អាចកាត់បន្ថយការប្រើប្រាស់ថាមពលស៊ីភីយូ 44% និងថាមពល GPU 40% ដើម្បីបង្កើនទាំងដំណើរការ និងប្រសិទ្ធភាពថាមពល។

នេះមានន័យថា realme GT 7 Pro ប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីធ្វើអោយបទពិសោធន៍នៃការលេងហ្គេមកាន់តែប្រសើរឡើង។ ដែលវាមានមុខងារ AI ដូចជា ៖

Gaming Super Resolution ដែលពង្រឹងគុណភាពរូបភាពនៃការលេហ្គេមឲ្យកាន់តែប្រសើរឡើង

AI Gaming Super Frame ដែលអាចលេងហ្គេមបានរហូតដល់ 120 FPS

លក្ខណៈពិសេសទាំងនេះគឺក្រុមហ៊ុនមានគោលបំណងបង្កើនបទពិសោធន៍នៃការលេងហ្គេមឲ្យកាន់តែអស្ចារ្យ ជាពិសេសនៅក្នុងហ្គេមដូចជា Free Fire, BGMI និង Genshin Impact ។

ប្រភព : fonearena