Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Samsung Galaxy S25 Slim អាចនឹងទទួលបានសេនស័រ 200 MP របស់ Galaxy S25 Ultra!!! - techlist

Samsung Galaxy S25 Slim អាចនឹងទទួលបានសេនស័រ 200 MP របស់ Galaxy S25 Ultra!!!

Samsung Galaxy S25 Slim ត្រូវបានគេរំពឹងថានឹងបំពាក់នូវសេនស័រកាមេរ៉ាចម្បងទំហំ 200MP ដែលមានទៅនឹង Galaxy S25 Ultra ។ នេះមានន័យថា Samsung អាចនឹងនាំយកសមត្ថភាពកាមេរ៉ាកម្រិតខ្ពស់របស់ Ultra ទៅជាប្រភេទ Slim វិញ ដោយវាផ្តល់នូវការកែលម្អគុណភាពរូបភាពទៅដល់អ្នកដែលចូលចិត្តថតរូបជាពិសេស។

រហូតមកដល់ពេលនេះ មានព័ត៌មានថា Galaxy S25 Slim នឹងបង្ហាញពីលក្ខណៈពិសេសរបស់វា នៅក្នុងកម្រិតស្មាតហ្វូនមួយដែលខ្ពស់ ជាមួយនឹងការរចនាកាន់តែស្តើង ទាក់ទាញក្នុងការប្រើប្រាស់។ ចំពោះការដាក់បញ្ចូលសេនស័រ 200MP នឹងជំរុញ S25 Slim ទទួលបាននូវដំណើរការ កាមេរ៉ាមួយដែលពិសេស ដែលធ្វើឱ្យវាក្លាយជាជម្រើសប្រកួតប្រជែងដ៏ល្អមួយសម្រាប់អ្នកប្រើប្រាស់ដែល និយមចូលចិត្តការថតរូបតែម្តង។

ក្រុមហ៊ុន Samsung កំពុងតែរៀបចំបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Galaxy S25 Slim ដោយក្រុមហ៊ុនបង្ហាញថាវាជាម៉ូដែលទី 4 នៅក្នុងត្រកូល Galaxy S25 ។ Galaxy S25 Slim វាអាច​នឹង​មាន​មុខងារ​ល្អ​ជាង Galaxy S25+ ដោយ​ផ្តល់​នូវ​ការ​ដំណើរការ​ខ្លាំង​ជាមួយនឹងការ​រចនា​ស្ដើង​ដែលងាយស្រួល​យក​តាម​ខ្លួន។

Ice Universe ក៏បានបង្ហាញថា Samsung Galaxy S25 Slim នឹងមានសេនស័រកាមេរ៉ាមេទំហំ 200MP ជាមួយនឹងមុខងារទប់លំនឹង ដែលវាស្រដៀងទៅនឹង Galaxy S25 Ultra ដែរ។ តែទោះជាយ៉ាងណាក៏ដោយវាមិនដូចគ្នាទៅនឹងកាមេរ៉ា Ultraទាំងអស់នោះទេ ដោយ Slim គ្រាន់តែប្រើប្រាស់ Sensor ចម្បងរបស់ Ultra ប៉ុណ្ណោះ។

ផ្ទុយទៅវិញ Galaxy S25 Slim នឹងផ្តោតតែលើសេនស័រចម្បង 200MPប៉ុណ្ណោះ ដែលវាដូចទៅនឹង Galaxy Z Fold Special Edition ដែលធ្លាប់បានប្រើប្រាស់កាមេរ៉ាចម្បងពី Galaxy S24 Ultra ។ ម្យ៉ាងវិញទៀត កំណែ Slim នឹងមានមុខងារកាមេរ៉ាតិចជាងម៉ូដែល Ultra ប៉ុន្តែនៅតែផ្តល់នូវការថតរូបគុណភាពខ្ពស់ដដែល។

Galaxy S25 Slim ក៏ទំនងជានឹងមានកាមេរ៉ាបន្ថែមដូចគ្នាទៅនឹង Galaxy S25+ ដែរ ដោយរួមមាន 12MP ultrawide និង 10MP telephoto ជាមួយ 3x optical zoom។ សម្រាប់កាមេរ៉ាខាងមុខទាំងនៅក្នុងស៊េរី Galaxy S25 រួមទាំង Slim ត្រូវបានគេរំពឹងថានឹងមានកាមេរ៉ាទំហំ 12MP ។

ប្រភព : ceotech