Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
iPhone 15 ជាប់ចំណាត់ថ្នាក់កំពូលក្នុងការលក់ស្មាតហ្វូនទូទាំងពិភពលោកនៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 - techlist

iPhone 15 ជាប់ចំណាត់ថ្នាក់កំពូលក្នុងការលក់ស្មាតហ្វូនទូទាំងពិភពលោកនៅក្នុងត្រីមាសទី 3 ឆ្នាំ 2024

iPhone 15 បាននាំមុខក្នុងការលក់ស្មាតហ្វូនទូទាំងពិភពលោកនៅក្នុង ត្រីមាសទី 3 នៃឆ្នាំ 2024 ដែលឈរពីលើម៉ូដែលផ្សេងទៀតទាំងអស់នៅលើទីផ្សារ។ហើយម៉ូដែលដែរនៅក្រោម iPhone 15 គឺ iPhone 15 Pro Max និង iPhone 15 Pro

ក្រឡេកមកមើលក្រុមហ៊ុន Samsung  វិញនៅក្នុងត្រីមាសទី 3 ឆ្នាំ 2024នេះ ទូរស័ព្ទ Galaxy S24 បានជាប់ចំណាត់ថ្នាក់ក្នុងកំពូលស្មាតហ្វូនកំពូលទាំង 10 នៅលើពិភពលោកសម្រាប់ត្រីមាសទី 3 ជាប់ៗគ្នា ដែលនេះជាលើកទីមួយហើយដែលម៉ូដែល Galaxy សម្រេចបាននេះចាប់តាំងពីឆ្នាំ 2018 មក។

Apple បានកាន់កាប់តំណែងកំពូលស្មាតហ្វូនចំនួន 4 ក្នុងចំណោមស្មាតហ្វូនកំពូលទាំង 10 ហើយសម្រាប់ក្រុមហ៊ុន Samsung មាន 5 ម៉ូដែល និង Xiaomi ទទួលបានមួយតំណែងដែរ គឺ Redmi 13C របស់ខ្លួន។ ចំណាត់ថ្នាក់នេះបានបង្ហាញពីការផ្លាស់ប្តូរបន្តិចបន្ទួចពីឆ្នាំមុន ដែលបង្ហាញពីការពេញចិត្តរបស់អ្នកប្រើប្រាស់។

ប្រភព : ceotech