Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
មកមើលរូបរាងថ្មីជាមួយនឹងពណ៌ដ៏ទាក់ទាញនៃ Galaxy S25 Ultra ដែលអាចនឹងចេញនៅដើមឆ្នាំ 2025!!! - techlist

មកមើលរូបរាងថ្មីជាមួយនឹងពណ៌ដ៏ទាក់ទាញនៃ Galaxy S25 Ultra ដែលអាចនឹងចេញនៅដើមឆ្នាំ 2025!!!

Galaxy S25 Ultra ដែលជាស្មាតហ្វូនកំពូលនាពេលខាងមុខរបស់ Samsung ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងខែ មករា ឆ្នាំ 2025។ រូបភាពដែលលេចធ្លាយនាពេលថ្មីៗនេះបង្ហាញពីការរចនាដ៏ទំនើប ដែលមានរាងសំប៉ែត ជាមួយនឹងរូបរាងស្ដើង និងទាន់សម័យ។

Galaxy S25 Ultra ដែលរំពឹងថានឹងបង្ហាញខ្លួននៅខែមករា ឆ្នាំ 2025 គឺជាពត៌មានមួយដែលគ្រប់គ្នាទន្ទឹងចាំមើលពីការចនារបស់ក្រុមហ៊ុន Samsung ទៅកាន់ S25 Ultra។

តួយ៉ាងណាមិញតាមការលេចធ្លាយចុងក្រោយបង្អស់របស់ Galaxy S25 Ultra បានបង្ហាញពីជម្រើសពណ៌សំខាន់ៗចំនួន 4 គឺពណ៌ Titanium Black, Titanium Blue, Titanium Gray និង Titanium Silver។

ការលេចធ្លាយនេះក៏បានបង្ហាញពីការរចនានៃរូបរាង ដោយវាបង្ហាញគែមរាបស្មើនៅលើអេក្រង់ ស៊ុម និងខាងក្រោយរបស់វា ដែលជាការផ្លាស់ប្តូរពីការចនាគែមកោងធម្មតារបស់ Samsung។ ការផ្លាស់ប្តូរការរចនានេះក៏បង្ហាញពីការកើនឡើងនៅក្នុងស៊េរី Galaxy S ដែលឆ្ពោះទៅរករូបរាងស្អាត រាងការ៉េ និងតូចបំផុត។

ហើយ Galaxy S25 Ultra ត្រូវបានគេរំពឹងទៀតថានឹងមានរាងស្តើងជាងម៉ូដែលមុនបន្តិច ដែលនឹងរួមចំណែកដល់រូបរាងរបស់វាឲ្យកាន់តែរលោង និងស្រស់ប្រណិតជាងមុន។

ប្រភព : ceotech