Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ក្រុមហ៊ុន Apple នឹងចំណាយ 1.5 ពាន់លានដុល្លារដើម្បីដំណើរសេវាផ្កាយរណបដែលបង្ហោះដោយ SpaceX - techlist

ក្រុមហ៊ុន Apple នឹងចំណាយ 1.5 ពាន់លានដុល្លារដើម្បីដំណើរសេវាផ្កាយរណបដែលបង្ហោះដោយ SpaceX

ក្រុមហ៊ុន Apple បានធ្វើការវិនិយោគចំនួន 1.5 ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Globalstar ដែលនឹងទទួលបានភាគហ៊ុន 20% ផងដែរ។ ដើម្បីគាំទ្រដល់ការបង្កើតបណ្តាញសេវាផ្កាយរណបចល័ត (MSS) កិច្ចសហការនេះ ត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងខែវិច្ឆិកា ឆ្នាំ 2022 នឹងប្រើប្រាស់រ៉ុក្កែត SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណប។ ឯកសារ SEC ថ្មីៗនេះបានបញ្ជាក់ថា Apple ឥឡូវនេះកាន់កាប់ 20% លើក្រុមហ៊ុន Globalstar ដែលបង្កើតឡើងជាពិសេសសម្រាប់គម្រោងនេះ។

ក្រុមហ៊ុន Apple បានបណ្តាក់ទុនចំនួន 1.5 ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Globalstar ដើម្បីជួយផ្តល់ការផ្គត់ផ្គង់ដល់ក្រុមផ្កាយរណបចល័តជំនាន់ក្រោយ(MSS)និងជួកាត់បន្ថយចំណាយ របស់ Globalstar ហើយគេនឹងប្រើប្រាស់រ៉ុក្កែត SpaceX សម្រាប់ការបាញ់បង្ហោះផ្កាយរណប ពង្រឹងទីតាំងរបស់ក្រុមហ៊ុន Apple ក្នុងបច្ចេកវិទ្យាផ្កាយរណប និងគាំទ្រដល់ក្រុមហ៊ុន Globalstar ថែមទៀត ។

នេះមានន័យថា Apple កំពុងបន្តពង្រឹងភាពជាដៃគូរបស់ខ្លួនជាមួយ Globalstar ដែលនឹងផ្តល់បណ្តាញផ្កាយរណបដល់ក្រុមហ៊ុន Apple ។ ការបង់ប្រាក់ជាមុនរបស់ Apple ចំនួន 1.1 ពាន់លានដុល្លារ នឹងជួយ Globalstar គ្របដណ្តប់លើការចំណាយសម្រាប់ការពង្រីកបណ្តាញរបស់ខ្លួន រួមទាំងការបង្កើតផ្កាយរណបថ្មី និងការសងបំណុលមួយចំនួន។

ការសហការនេះនឹងជួយពង្រឹងសមត្ថភាពរបស់ Globalstar ក្នុងការផ្តល់សេវាផ្កាយរណបចល័ត ចុងក្រោយនឹងផ្តល់អត្ថប្រយោជន៍ដល់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Apple ដែលពឹងផ្អែកលើផ្កាយរណបនេះតែម្តង។

នេះក៏មានន័យថាការវិនិយោគ 400 លានដុល្លាររបស់ Apple គឺទទួលបាននូវកម្មសិទ្ធិ 20% នៃ Globalstar Licensee LLC ដែលគ្រប់គ្រងបណ្តាញផ្កាយរណបរបស់ Globalstar ។ បន្ទាប់ពីកិច្ចព្រមព្រៀងនេះ ប្រធានក្រុមហ៊ុនលោក Jay Monroe នៅក្នុងក្រុមហ៊ុនបានធ្លាក់ចុះពី 55.65% មក 44.52% ប៉ុន្តែគាត់នៅតែអាចកាន់កាប់ច្រើនជាងពាក់កណ្តាល ដែលអនុញ្ញាតឱ្យគាត់ធ្វើការសម្រេចចិត្តសំខាន់ៗ បានដដែល។

នេះមានន័យថា ក្រោមកិច្ចព្រមព្រៀងថ្មីរវាង Apple និង Globalstar ក្រុមហ៊ុន SpaceX នឹងបាញ់បង្ហោះផ្កាយរណបថ្មី ដែលជាផ្នែកមួយនៃផែនការរបស់ Globalstar ដើម្បីពង្រីកបណ្តាញផ្កាយរណបរបស់ខ្លួន (បណ្តាញពង្រីក MSS Network)  ការពង្រីកបណ្តាញនេះគឺមានសារៈសំខាន់សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្កាយរណប ដែលគាំទ្រមុខងារផ្អែកលើផ្កាយរណបរបស់ក្រុមហ៊ុន Apple

ផ្កាយរណបថ្មីរបស់ Globalstar នឹងកែលម្អលក្ខណៈពិសេសរបស់ផ្កាយរណប iPhone ដែលអនុញ្ញាតឱ្យមានការតភ្ជាប់ស្មាតហ្វូនកាន់តែប្រសើរឡើងតាមរយៈផ្កាយរណបនៅក្នុងគន្លងផែនដីទាប (LEO) ។

ប្រភព : wccftech