Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
រូបរាងកាសថ្មីBose QuietComfort Earbuds ស័ក្តិសមសម្រាប់យុវវ័យសម័យទំនើប - techlist

រូបរាងកាសថ្មីBose QuietComfort Earbuds ស័ក្តិសមសម្រាប់យុវវ័យសម័យទំនើប

កាលពីថ្ងៃទី3 ខែវិច្ឆិកាកន្លងទៅ​ ផលិតផលដ៏ល្បីម៉ាកBose បានធ្វើការរៀបចំកម្មវិធីសម្ពោធផលិតផលកាសត្រចៀកសេរីថ្មីទំនើបចុងក្រោយ Bose QuietComfort Earbuds

និងអបអរខួបលើកទី60ឆ្នាំនៃផលិតផលម៉ាកBose រួមជាមួយនឹងការដាក់តាំងបង្ហាញផលិតផល Bose 60th Limited Edition ផ្សេងៗជាច្រើនទៀត នៅហាងកាហ្វេជាតិក្រោយវាំង។

នៅក្នុងព្រឹត្តិការណ៍សម្ពោធផលិតផលថ្មីរបស់ Boseនេះ គឺមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើន ក្នុងនោះផងដែរក៏មានវត្តមានរបស់កញ្ញាSea Neang GamingនិងTech Reviewerជាច្រើននាក់ផងដែរ។

ជាមួយគ្នានេះផងដែរ តំណាងក្រុមហ៊ុន Bose Showroom Monivong លោក តាំង គួងអ៊ា បានធ្វើការបង្ហាញពីប្រវត្តិរបស់ផលិតផលBose និងណែនាំពីមុខងារពិសេសៗនៃផលិតផលកាសត្រចៀក,SpeakerនិងSoundbarសេរីថ្មី

ជាពិសេសគឺកាស Bose Quietcomfort Earbuds នេះតែម្តងដែលជាប្រភេទកាសមានរូបរាងតូច​ ស្អាត​ ពាក់ស្រួល​មិនឈឺត្រចៀក រួមជាមួយនឹងគុណភាពសំឡេងពិរោះរណ្តំ​ ប្រអប់កាសអាចសាក Wireless Charging បានយ៉ាងងាយស្រួលនិងមានច្រើនពណ៌សម្រាប់ជ្រើសរើស។

BOSE QuietComfort Earbuds

-Legendary Noise Cancelling

កាសសេរីថ្មីនេះមានមុខងារកាត់សំលេងរំខានបានយ៉ាងល្អ​ និងAware​ Mode សម្រាប់សំលេងធម្មតា​។

-Relentless Battery

ការកាន់ថ្មបានយូរ​ រហូតដល់8.5ម៉ោង​ និងសាកថ្ម2.5ដងក្នុងCaseបន្ថែម។

-Voice & Touch Control

កាសត្រចៀកBOSE QCEB សេរីថ្មីនេះមានមុខងារTouch Controlដោយគ្រាន់តែចុចលើកាសគឺអាចទទួលទូរស័ព្ទ សម្រាប់ថតរូបភាព បញ្ជារPlay​ចំរៀង ចុចទៅមុខឬទៅក្រោយ​ ឬតម្លើងសំលេង​ ជាពិសេសក៍មានមុខងារVoice Control អាចហៅសារជាសំលេងដើម្បីបញ្ជារមុខងារផ្សេងៗបានយ៉ាងទំនើបផងដែរ។

-BOSE QCE App

កាសត្រចៀកសេរីថ្មីនេះប្រើប្រាស់ជាមួយApp BOSE QCE ថ្មី​ ដែលផ្តល់នូវមុខងារថ្មីៗពិសេសជាច្រើនដល់អ្នកប្រើប្រាស់កាន់តែងាយស្រួល​ ជាពិសេសគឺមានEQ រហូតដល់5 Bandsអាចកំណត់បាន។

BOSE SoundLink Flex 2nd Generation

ដោយរក្សារនៅរូបរាងស្អាតដដែល​ បន្ថែមមកជាមួយប៊ូតុងShortcut​ ងាយស្រួលភ្ជាប់Speaker link ពីរចូលគ្នា​ជាStereo/Party Mode ឬចុចចូលទៅកាន់Spotify​និងប្រើប្រាស់Bose App អាចកំណត់EQរបស់Speakerបាន​ មានច្រើនពណ៌សម្រាប់ជ្រើសរើស ពណ៌SandStone,Blue Dusk និងពណ៌ខ្មៅ។

BOSE SoundLink Max Portable Speaker

បាសសេរីថ្មីដែលមានកំលាំងwattធំល្មម សម្រាប់ការជួបជុំរហូតដល់20នាក់ ជាមួយសំលេងខ្លាំង ពិរោះ បុកបាសអ៊ែម ពិសេសគឺមានការការពារទឹកIP67 ដែលការពារធូលីដីនិងទឹកបានយ៉ាងល្អ ហើយកាន់ថ្មបានយូររហូតដល់20ម៉ោង មានUSB-C សម្រាប់Charge in/out និងInput AUX ។  ជាមួយប៊ូតុងShortcut អាចធ្វើការភ្ជាប់Speakerពីរចូលគ្នាជាStereo/Party Mode បានយ៉ាងពិរោះរណ្តំ ប្រើប្រាស់ជាមួយBose Appសម្រាប់កំណត់មុខងារផ្សេងៗ។

BOSE Smart Soundbar

ជាប្រភេទSpeaker Soundbarរាងតូច តែសំលេងខ្លាំង

ពិសេសសម្រាប់មើលកុនក្នុងគេហដ្ឋានជាមួយគុណភាពសំឡេងDolby Atmos និងAI Dialogue រឹតតែពិសេសជាមួយមុខងារថ្មីក្នុងBose AppគឺPersonnal Surround Sound ដោយភ្ជាប់ជាមួយកាសត្រចៀកBOSE Ultra Open Earbuds សំលេងរឹតតែអ៊ែមនិងពិតៗនៅជិតខ្លួនអ្នកផ្ទាល់តែម្តង។

គូសបញ្ជាក់ផងដែរថា​ កាសត្រចៀកនិងSpeaker BOSEទាំងអស់គឺមានការធានារយៈពេល១ឆ្នាំយ៉ាងត្រឹមត្រូវពីក្រុមហ៊ុនBose Official ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើការអញ្ជើញទៅទស្សនាឬក៍តេស្តសាកល្បងជាមួយនឹងផលិតផល Bose ដោយផ្ទាល់នៅក្នុងBose Showroom Monivong និងBose Aeon Mall Sen Sok City។