Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
RedMagic 10 Pro អាចនឹងមកដល់នៅថ្ងៃទី 13 ខែវិច្ឆិកា ជាមួយនឹងអេក្រង់ធំស្តើងនិង Snapdragon 8 Elite - techlist

RedMagic 10 Pro អាចនឹងមកដល់នៅថ្ងៃទី 13 ខែវិច្ឆិកា ជាមួយនឹងអេក្រង់ធំស្តើងនិង Snapdragon 8 Elite

RedMagic 10 Pro នឹងមកដល់នៅថ្ងៃទី 13 ខែវិច្ឆិកាខាងមុខនេះ នៅក្នុងប្រទេសចិន។ ស៊េរី RedMagic 10 Pro នឹងមកជាមួយនឹងអេក្រង់ធំស្តើង និងបំពាក់ដោយបន្ទះឈីប Snapdragon 8 Elite ផងដែរ។

ស៊េរីទូរស័ព្ទលេងហ្គេម RedMagic 10 Pro  នាពេលខាងមុខនេះ ត្រូវបានគេរំពឹងថានឹងមានអេក្រង់ OLED ទំហំ 7 អុីញជាមួយនឹងកម្រិតភាពច្បាស់ខ្ពស់ 2688 x 1216 ភីកសែល និង 144Hz លឿនជាងមុន ដោយធ្វើឱ្យប្រសើរឡើងជាងស៊េរី Red Magic 9 Pro ដែលមានអេក្រង់ទំហំ 6.8 អុីញ ជាមួយនឹងកម្រិតភាពច្បាស់ 1116 x 2460 ភីកសែល និងអត្រាធ្វើឱ្យស្រស់ 120Hz  RedMagic 10 Pro វាក៏នឹងនាំមកជាមួយ RAM  រហូតដល់  24 GB និង ទំហំផ្ទុក 1 TB ។

ចំពោះផ្នែកសំខាន់មួយដែលក្រុមហ៊ុននឹងកែប្រែគឺទាក់ទងនឹងកាមេរ៉ា ដោយស៊េរី RedMagic ពីមុនមានបញ្ហាទាក់ទងនឹងកាមេរ៉ាខាងមុខនៅលើអេក្រង់ ដូច្នេះសម្រាប់ស៊េរី RedMagic 10 Pro ថ្មីនេះក្រុមហ៊ុននឹងធ្វើឲ្យផ្នែកកាមេរ៉ាមានភាពល្អប្រសើរជាងជំនាន់មុនៗ ហើយដើម្បីសម្រេចបាននូវចំណុចនេះ RedMagic បានសហការជាមួយ BOE ដើម្បីបង្កើតដំណើរការថ្មីដោយប្រើបច្ចេកវិទ្យា COP និង SIP ដើម្បីធ្វើឲ្យផ្នែងអេក្រង់ខាងមុខកាន់តែទាក់ទាញជាងមុន។

ហើយវានឹងរួមបញ្ចូលប្រព័ន្ធបញ្ចុះកំដៅយ៉ាងមានប្រសិទ្ធភាព ជាមួយនឹងថាមពលថ្ម 7,050 mAh  និងគាំទ្រការសាកថ្មលឿន 120W  ។

ប្រភព : ceotech