Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
realme  GT 7 Pro  អាចនឹង​ចេញ​លក់​លើ​ទីផ្សារ​ពិភពលោក​ជាផ្លូវការ​ នៅ​ថ្ងៃ​ទី 26 ខែ​វិច្ឆិកា - techlist

realme  GT 7 Pro  អាចនឹង​ចេញ​លក់​លើ​ទីផ្សារ​ពិភពលោក​ជាផ្លូវការ​ នៅ​ថ្ងៃ​ទី 26 ខែ​វិច្ឆិកា

realme GT 7 Pro គ្រោងនឹងចេញលក់ទូទាំងពិភពលោកនៅថ្ងៃទី 26 ខែវិច្ឆិកា ដោយចាប់ផ្តើមពីប្រទេសឥណ្ឌា។ ដោយវានឹងបំពាក់ជាមួយបន្ទះឈីប Snapdragon 8 Elite ដែលមានថាមពលខ្លាំង វានឹងជំរុញឲ្យ realme ចូលទៅក្នុងទីផ្សារស្មាតហ្វូនលំដាប់កំពូល។

realme GT 7 Pro ក៏នឹងនាំមកជាមួយ NEXT AI ដែលជាម៉ាស៊ីន AI កម្រិតខ្ពស់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ឈានទៅកាន់កម្រិតមួយទៀត មុខងារ AI របស់វារួមមាន:

·       AI Sketch to Image ៖ ដែលបំលែងរូបធម្មតាទៅជារូបបែបគំនូរដ៏ទាក់ទាញ។

·       AI Motion Deblur ៖ បំលែងពីរូបដែលព្រាលទៅជាច្បាស់

·       AI Telephoto Ultra Clarity ៖ មុខងារដែលអាចចាប់យករូបភាព ឆ្ងាយពង្រីកមកបានច្បាស់

·       AI Game Super Resolution ៖ ក្រាហ្វិកប្រសើរឡើងសម្រាប់បទពិសោធន៍លេងហ្គេមកាន់តែប្រសើរ។

realme GT 7 Pro  ក៏នឹងបំពាក់អេក្រង់ OLED ទំហំ 6.78 អ៊ីញ ជាមួយនឹងកម្រិតភាពច្បាស់ 1.5K និង120Hz ជាមួយកម្រិតពន្លឺ 6,000 nits ។ ដោយបំពាក់បន្ទះឈីប Snapdragon 8 Elite និងមានថ្មធំ 6,500 mAh វាគាំទ្រការសាកថ្មលឿន 120W និងដំណើរការដោយ Android 15 UI 6.0 ។ លក្ខណៈពិសេសទាំងនេះធ្វើឱ្យវាជាឧបករណ៍ដែលមានប្រសិទ្ធភាពខ្ពស់ និងថាមពលជាមួយនឹងអេក្រង់ពិសេស។

សម្រាប់កាមេរ៉ាគោលរបស់ GT 7 Pro មានទំហំ 50MP Sony IMX906 sensor ជាមួយនឹង ultra-wide 8MP  នឹង 50MP periscope telephoto ជាមួយនឹង 3x optical zoom និងរហូតដល់ 120x digital zoom ដែលល្អសម្រាប់ការចាប់យករាល់ព័ត៌មានលម្អិតនៅចម្ងាយឆ្ងាយបានផងដែរ។

ប្រភព : ceotech