Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Oppo Reno 13 ស៊េរី អាចនឹងត្រូវបង្ហាញខ្លួននៅថ្ងៃទី 25 ខែវិច្ឆិកា - techlist

Oppo Reno 13 ស៊េរី អាចនឹងត្រូវបង្ហាញខ្លួននៅថ្ងៃទី 25 ខែវិច្ឆិកា

យោងតាមការលេចធ្លាយចុងក្រោយបង្អស់ Oppo Reno 13 នឹងត្រូវបានបង្ហាញនៅក្នុងប្រទេសចិននៅថ្ងៃទី 25 ខែវិច្ឆិកា ។ Oppo មិនទាន់ធ្វើការប្រកាសជាផ្លូវការណាមួយទាក់ទងនឹងស៊េរីនោះទេ ដោយបច្ចុប្បន្នកំពុងផ្តោតលើការផ្សព្វផ្សាយ Find X8 ។ ទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេរំពឹងថាស៊េរី Reno 13 នឹងត្រូវបានបង្ហាញខ្លួនឆាប់ៗនេះ។

Oppo Reno 13 ស៊េរីថ្មីត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនពីរម៉ូដែលគឺ Reno 13 និង Reno 13 Pro ។ យោងតាមព័ត៌មានលេចធ្លាយ Oppo Reno 13 Pro  នឹងត្រូវបានបំពាក់ដោយ អេក្រង់ ទំហំ 6.78 អ៊ីញ 8T LPTO OLED ជាមួយនឹង ការរចនា រាងបួនជ្រុង និងកម្រិតភាពច្បាស់ 1.5K និង 120Hz។

Reno 13 Pro អា​ចនឹងបំពាក់នូវបន្ទះឈីបថ្មី Dimensity 9300 ដែលនឹងធានានូវថាមពលនិងដំណើរការកំពូល។ ដោយស្មាតហ្វូននេះអាចនឹងមកជាមួយ Ram 12 GB និងអង្គផ្ទុក 256 GB Reno 13 Pro ក៏នឹងដំណើរការដោយ Android 15 ជាមួយនឹង ColorOS 15 UI ផងដែរ ។

សម្រាប់កាមេរ៉ាខាងមុខទំហំ 50MP ខណៈពេលដែល កាមេរ៉ាក្រោយបីគ្រាប់ នឹងរួមបញ្ចូលនូវ Lens 50MP periscope telephoto ជាមួយនឹង 3x optical zoomវាក៏អាចថតក្នុងកម្រិត 4kក្នុងល្បឿន 30 fpsបានផងដែរ។ ហើយសម្រាប់ថាមពលថ្ម 5,900 mAh ជាមួយនឹងការគាំទ្រសម្រាប់ ការសាកថ្មតាមខ្សែ 80W និងការសាកឥតខ្សែ 50W ។

ជារួមមកមិនទាន់មានព័ត៌មានលម្អិតអំពីលក្ខណៈសម្បត្តិសំខាន់ៗនៃ ម៉ូដែល Oppo Reno 13 នៅឡើយទេ ប៉ុន្តែគេរំពឹងថា Oppo Reno 13  អាចនឹង បង្ហាញខ្លួនជាផ្លូវការនៅ ថ្ងៃទី 25 ខែវិច្ឆិកាខាងមុខនេះ  ។

ប្រភព​ : ceotech