Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
រថយន្តអគ្គិសនី Huawei MAEXTRO S800 បានទទួលការបញ្ជាទិញទុកមុនជាង 2000 គ្រឿង ក្នុងរយៈពេលពីរថ្ងៃ នៃការដាក់លក់! - techlist

រថយន្តអគ្គិសនី Huawei MAEXTRO S800 បានទទួលការបញ្ជាទិញទុកមុនជាង 2000 គ្រឿង ក្នុងរយៈពេលពីរថ្ងៃ នៃការដាក់លក់!

ក្រុមហ៊ុន JAC Motors និងក្រុមហ៊ុន Huawei បង្កើតរថយន្តអគ្គិសនី ដ៏ប្រណិត និងទំនើបបំផុត និងជារថយន្តដំបូងរបស់ពួកគេ ដែលបានសហការគ្នា​ ។ រថយន្តនេះ ក៏រួមបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗរបស់ Huawei និងមានការរចនាម៉ូដបែបរាជវង្ស។

រថយន្តនេះបានដាក់បង្ហាញនៅថ្ងៃទី 26 ខែវិច្ឆិកា ក្នុងព្រឹត្តិការណ៍ Mate 70 series​​ ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយយោងតាមប្រធានក្រុមហ៊ុន Smart Automotive របស់ក្រុមហ៊ុន Huawei លោក Yu Chengdong រថយន្តនេះបានទទួលការបញ្ជាទិញជាមុនចំនួន 2,108 ក្នុងរយៈពេល 48 ម៉ោង ដោយរថយន្តនីមួយៗទាមទារប្រាក់កក់ចំនួន 20,000 យន់ ដែលស្មើនិង 2763 ដុល្លារ។

Huawei ទទួលបានប្រាក់កក់ចំនួន 40 លានយន់ ដែលបង្ហាញពីចំណាប់អារម្មណ៍អ្នកប្រើប្រាស់ខ្លាំង សូម្បីតែនៅដំណាក់កាលលក់មុនដំបូងក៏ដោយ។

ប្រភព :huaweicentral