Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Apple បានបញ្ជាទិញបន្ទះឈីប M5 ពី TSMC ដែលអាចនឹងចាប់ផ្តើមក្នុងឆ្នាំ 2025 - techlist

Apple បានបញ្ជាទិញបន្ទះឈីប M5 ពី TSMC ដែលអាចនឹងចាប់ផ្តើមក្នុងឆ្នាំ 2025

 

ក្រុមហ៊ុន Apple បានបញ្ជាទិញបន្ទះឈីប M5 ពី TSMC ហើយកំពុងបង្កើតប្រព័ន្ធដំណើរការស្មាតហ្វូនបន្ទាប់របស់ខ្លួន ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ឲ្យកាន់តែប្រសើរឡើង។

បន្ទះឈីប Apple M5 នឹងផ្តល់ថាមពលដល់ឧបករណ៍របស់ Apple ដែលធ្វើឱ្យពួកវាកាន់តែលឿន សន្សំសំចៃថាមពល និងឆ្លាតវៃជាងមុនដោយប្រើបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់។ វាបង្កើនប្រសិទ្ធភាព សន្សំសំចៃថ្ម។

បន្ទះឈីប M5 នឹងប្រើប្រាស់ការរចនាកាន់តែប្រសើរឡើង (ស្ថាបត្យកម្ម ARM) ហើយត្រូវបានផលិតឡើងជាមួយនឹងបច្ចេកវិទ្យា 3nm របស់ TSMC ហើយវាកក៏នឹងដំណើរការបានល្អជាងបន្ទះឈីប M4 ផងដែរ។Apple ចាប់ដៃគូជាមួយ TSMC ដើម្បីបង្កើតការរចនាបន្ទះឈីបថ្មី ដែលប្រើប្រាស់សម្ភារៈកម្រិតខ្ពស់ ដើម្បីគ្រប់គ្រងកំដៅ និងសន្សំសំចៃថាមពលបានប្រសើរជាងមុន។

បន្ទះឈីប M5 ត្រូវបានគេរំពឹងថានឹងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវដំណើរការ និងប្រសិទ្ធភាពថាមពលរបស់ឧបករណ៍ Apple ។ ហើយចំពោះការផលិតអាចនឹងចាប់ផ្តើមនៅក្នុងឆ្នាំ 2025។

បន្ទះឈីប M5 ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងឧបករណ៍ Apple ជាច្រើនដូចជា៖

·       iPad Pro

·       MacBook Pro

·       MacBook Air

·        Apple Vision Pro

ដោយឧបករណ៍ទាំងនេះអាចនឹងទទួលបានបន្ទះឈីប M5 នៅក្នុងឆ្នាំ 2025 ឬឆ្នាំ​ 2026 ខាងមុខនេះតែម្តង។

ប្រភព : ceotech.it