Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Xiaomi 15 Ultra នឹងមកជាមួយកាមេរ៉ាទំហំ 200 MP និងការរចនាដ៏ប្លែក! - techlist

Xiaomi 15 Ultra នឹងមកជាមួយកាមេរ៉ាទំហំ 200 MP និងការរចនាដ៏ប្លែក!

Xiaomi 15 Ultra ត្រូវបានជាស្មាតហ្វូនដែល មានការដីហ្សាញខ្ពស់ និង មានងលក្ខណៈពិសេសលំដាប់កំពូល ដោយក្រុមហ៊ុនរបស់ចិនមួយនេះចង់ឲ្យឧបករណ៍របស់ខ្លួនច្នៃប្រឌិតខ្ពស់ និងប្លែកពីគេ។

ការរចនារបស់ Xiaomi 15 Ultra មានភាពទាក់ទាញ និងប្លែកភ្នែក។ វា​មាន​ជម្រើស​ពណ៌ ដោយមាន តួ​ខ្មៅ​ជាមួយ​រង្វង់​ពណ៌​ក្រហមជុំវិញ​កាមេរ៉ា​ដ៏ទាន់សម័យ ខណៈ​មួយ​ទៀត​មាន​ការរចនា​ពីរ​ពណ៌​បញ្ឈរ​ពិសេស​ជាមួយ​ផ្នែក​ស និង​បៃតង ដែល​ផ្ដល់​ភាព​ប្រណិត និង រូបរាងស្អាត ។ ផ្នែកខាងក្រោយរបស់ វាធានា បាននូវភាពធន់ និងមានអារម្មណ៍ថាមានគុណភាពខ្ពស់ ហើយទម្ងន់ និងកម្រាស់របស់វា ពេលចាប់កាន់គឺទទួលបានអារម្មណ៍ល្អ ។

Xiaomi 15 Ultra ទំនងនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8 Elite ដែលមានថាមពលខ្លាំង និងអេក្រង់ 2K ផ្ទាល់ខ្លួនជាមួយនឹងគែមកោងសម្រាប់បទពិសោធន៍ដ៏អស្ចារ្យ។ វាក៏នឹងគាំទ្រការសាកថ្មលឿនផងដែរ ជាមួយនឹងការសាកតាមខ្សែ 90W និង 50W សម្រាប់ឥតខ្សែ។

Xiaomi 15 Ultra គឺជាស្មាតហ្វូនទំនើបដែលមានកាមេរ៉ា periscope គុណភាពខ្ពស់ 200 MP ដែលមានសមត្ថភាពថតវីដេអូ 4K ក្នុងល្បឿន 120 FPS ក្នុងមួយវិនាទី ជាមួយនឹងជម្រើសពង្រីកផ្សេងៗ។ វាត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវដំណើរការលំដាប់កំពូល និងរូបរាងរលោង ធ្វើឱ្យវាក្លាយជាឧបករណ៍ដ៏ល្អបំផុតមួយពី Xiaomi ដែលទាក់ទាញអ្នកប្រើប្រាស់ដែលចង់បានគុណភាពខ្ពស់បំផុត។

ប្រភព : ceotech.it