Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Maextro S800 គឺជារយន្តអគ្គិសនីយ៉ាងប្រណិតដែល Huawei និង JAC សហការគ្នាផលិតឡើង - techlist

Maextro S800 គឺជារយន្តអគ្គិសនីយ៉ាងប្រណិតដែល Huawei និង JAC សហការគ្នាផលិតឡើង

ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ផលិតផលរបស់ចិនបានបោះជំហានយ៉ាងសំខាន់ក្នុងការរចនា បច្ចេកវិទ្យា គុណភាព និងភាពប្រណីត។

កាលពីរពេលថ្មីៗនេះក្រុមហ៊ុនHuaweiបានបង្ហាញរថយន្តអគ្គិសនីMaextroS800 ដែលមានភាពប្រណិតនឹងស្រស់ស្អាតដែលមានការចូលរួមពីប្រិយមិត្ត ដោយមានការគាំទ្រយ៉ាងច្រើនតែម្តង។

ម៉ាកយីហោចិនថ្មីឈ្មោះ Maextro មានគោលបំណងប្រកួតប្រជែងលើភាពលេចធ្លោនៃក្រុមហ៊ុនរថយន្តប្រណីតរបស់អឺរ៉ុបដូចជា Rolls-Royce, Bentley និង Maybach ។ ម៉ូដែលដំបូងរបស់ Maextro គឺ S800 ផ្តល់នូវកម្រិតភាពប្រណិតដែលអាចប្រៀបធៀបបានក្នុងតម្លៃសមរម្យបំផុត ដោយបង្ហាញពីការប្រកួតប្រជែងដែលកំពុងកើនឡើងរបស់ប្រទេសចិននៅក្នុងទីផ្សាររថយន្តកម្រិតខ្ពស់។

Maextro គឺជាម៉ាករថយន្តលំដាប់ខ្ពស់ដែលត្រូវបានបង្កើតឡើងដោយការសហការគ្នារវាងក្រុមហ៊ុន Huawei និង JAC ។ វាគឺជាគម្រោងមួយដែលបង្ហាញពីកម្រិតខ្ពស់នៃភាពប្រណីត និងការច្នៃប្រឌិតបើប្រៀបធៀបទៅនឹងការសហការផ្នែករថយន្តពីមុនរបស់ Huawei ។

Maextro S800 គឺជារថយន្តប្រណិតអគ្គិសនីដែលត្រូវបានបង្ហាញជាគំរូដើមមុនពេលចេញលក់នៅនិទាឃរដូវក្នុងឆ្នាំ 2025 ខាងមុខ។ រថយន្តនេះដើរតាមរចនាបថបែបបុរាណ ដែលមានផ្នែកខាងមុខវែង ដំបូលកោងរលោង និងផ្នែកកង់វែងជាងមុន ដោយរំលេចនូវភាពប្រណីតរបស់វាតែម្តង។

Maextro S800 ទោះបីជាមានការរីកចម្រើននៅក្នុងឧស្សាហកម្មរថយន្តរបស់ប្រទេសចិនក៏ដោយ ក៏វាបីដូចជាមានកំហុសក្នុងការចម្លងគំនិតរចនាពីរថយន្តទំនើបអឺរ៉ុប ដែលវាមិនរចនាឲ្យខុសគ្នានោះទេ។ លោក Yu Chengdong នាយកប្រតិបត្តិនៃក្រុមហ៊ុន Consumer Business Group របស់ Huawei បាននិយាយដោយមោទនភាពថា Maextro S800 មានទំហំធំជាង 99.99% នៃរថយន្តនៅលើផ្លូវរបស់ចិន។

តែទោះជាយ៉ាងណាក៏ដោយរយន្តមួយគ្រឿងននេះមិនទាន់ប្រកាសចេញលក់ជាផ្លូវការនោះឡើយរង់ចាំមើលការបង្ហាញខ្លួនក្នុងឆ្នាំ២០២៥។

ប្រភព : carnewschina