Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ក្រុមហ៊ុន Huawei អាចជាឆ្អឹងទទឹងករបស់ Tesla ដែលគ្រោងនឹង ដាក់ដំណើរការរយន្តដែលបើកបរដោយខ្លួនឯងនៅក្នុងប្រទេសចិន - techlist

ក្រុមហ៊ុន Huawei អាចជាឆ្អឹងទទឹងករបស់ Tesla ដែលគ្រោងនឹង ដាក់ដំណើរការរយន្តដែលបើកបរដោយខ្លួនឯងនៅក្នុងប្រទេសចិន

ដូចដែលយើងបានដឹងហើយក្រុមហ៊ុន Tesla ជាក្រុមហ៊ុនដែលឈានមុខគេក្នុងការបង្កើតបច្ចេកវិទ្យារយន្តបើកបរដោយខ្លួនឯង ហើយ Tesla ក៏គ្រោងនឹងដាក់ដំណើររយន្តនេះក្នុង ប្រទេសចិននាឆ្នាំក្រោយផងដែរ តែពេលនេះក្រុមហ៊ុនHuawei អាចនឹងចូលមកបង្អាក់ដំណើរការមួយនេះ។

FSD ឬក៏ Full Self-Driving គឺជាកម្មវិធីជំនួយអ្នកបើកបរកម្រិតខ្ពស់របស់ក្រុមហ៊ុន Tesla ។ ដែលវាអាចរក្សាល្បឿន និងអាចកំណត់ចម្ងាយថយន្តដែលនៅខាងមុខ ការបន្ថយល្បឿន ឬក៏ឈប់នៅភ្លើងស្តុប នឹងវាអាចសម្គាល់ចំពោះអ្នកដំណើរថ្មើរជើង អ្នកជិះកង់ យានជំនិះ និងអ្វីៗជាច្រើនទៀត ដែលវាមិនខុសពីអ្វីដែលមនុស្សយើងបើកបរនោះទេ។ ហើយនៅឆ្នាំ 2025 គ្រប់គ្នាអាចនឹងឃើញការប្រកួតន្រជែងរវាង Tesla និងHuawei ដែលក្រុមហ៊ុនទាំងពីរនឹងបញ្ចេញរយន្តដែលបើកបរដោយខ្លួនឯង។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Tesla ក៏មើលនឹងឃើញថា ក្រុមហ៊ុន Huawei ជាគូប្រជែងដ៏ស្វិតស្វាញបំផុតរបស់ខ្លួនក្នុងការប្រណាំងបច្ចេកវិទ្យាបើកបរដោយខ្លួនឯងនេះ។ លោក Yu Chengdong បាននិយាយថា រយន្តបើកបរឆ្លាតវៃរបស់ក្រុមហ៊ុន Huawei គឺប្រសើរជាងគូប្រជែងបរទេសរបស់ខ្លួន ទាក់ទងនឹងដំណោះស្រាយនៃការបើកបរដោយខ្លួនឯង។

កាលពីថ្ងៃទី 17 ខែតុលា ប្រធានក្រុមហ៊ុន Huawei Automotive Solutions Business Group – Yu Chengdong បានចូលរួមសន្និសីទ 2024 World Intelligent Connected Vehicle Conference។ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះដែរ នាយកប្រតិបត្តិបាននិយាយថាក្រុមហ៊ុន Huawei ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រជែងជាមួយគូប្រជែងថ្មីរបស់ខ្លួននៅក្នុងប្រទេសចិន។

លោក Yu Chengdong ក៏បានបង្ហើបប្រាប់ក្រុមហ៊ុន Tesla FSD ដែលអាចចូលមកទីផ្សាររថយន្តប្រទេសចិនក្នុងត្រីមាសទីមួយនៃឆ្នាំក្រោយនោះ។ ប្រធានក្រុមហ៊ុន Huawei បាននិយាយថា រថយន្តឆ្លាតវៃដែលគាំទ្រដោយក្រុមហ៊ុន Huawei ដែលគ្មានបច្ចេកវិទ្យា LiDAR ក៏នឹងផ្តល់នូវដំណើរការល្អប្រសើរជាងរថយន្ត Tesla ផងដែរ។

ទោះយ៉ាងណាក្តីក៏យើងបានដឹងដែរថា ក្រុមហ៊ុន Huawei មិនមែនជាអ្នកបង្កើតរយន្តដោយខ្លួនឯងនោះទេប៉ុន្តែខ្លួនជាអ្នកនៅពីក្រោយនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សាររថយន្តចិន ដោយផ្តល់នូវបច្ចេកវិទ្យា និងដំណោះស្រាយរថយន្តឆ្លាតវៃកម្រិតខ្ពស់នេះ ជំនាញរបស់ក្រុមហ៊ុន Huawei គឺលើផ្នែកជាច្រើនដូចជា software, AIជាដើម ដែលធ្វើឱ្យរថយន្តដែលជារដៃគូរបស់ខ្លួនមានភាពប្រកួតប្រជែងខ្ពស់ ដោយអាចឱ្យពួកគេឈានដល់តំណែងកំពូលនៅក្នុងឧស្សាហកម្មរថយន្តរបស់ចិន។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ក៏បានបង្ហាញនូវបច្ចេកវិទ្យា Qiankun ADS 3.0 ថ្មី ដែលធ្វើអោយបទពិសោធន៍នៃការបើកបរដោយខ្លួនឯងមានប្រសិទ្ធភាពខ្ពស់។ ដោយវា​មិន​ត្រឹម​តែ​មើល​ថែ​វត្ថុ​ឬ​អ្នក​ធ្វើ​ដំណើរ​ប៉ុណ្ណោះនោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​យក​ទៅ​ចត​ដោយ​ខ្លួន​ឯង​​ផង​ដែរ ទោះ​ជា​អ្នក​បើក​បរ​មិន​នៅ​ក្នុង​រថយន្ត​ក៏​ដោយ។

ក្រុមហ៊ុន Huawei ក៏នឹងបង្ហាញម៉ាកកម្មវិធីថ្មី Qiankun  ADS 3.0 សម្រាប់បំពាក់លើរយន្តដែលបើកបរដោយខ្លួនឯងផងដែរ។ទន្ទឹមនឹងនេះ ក្រុមហ៊ុន Huawei ក៏កំពុងពង្រីក អាជីវកម្មដំណោះស្រាយ រថយន្តឆ្លាតវៃ របស់ខ្លួន នៅក្នុងប្រទេសចិនដោយសហការជាមួយក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀត។ ដោយចុងក្រោយនេះក៏រួមមាន BYD និងសូម្បីតែ Audi ផង។

ជារួមមកវិញ ប្រសិនបើរឿងទាំងនេះវាកើតឡើងពិតមែននោះ Tesla អាចនឹងប្រឈមមុខនឹងពិបាកក្នុងការចុះចូលក្នុងទីផ្សាររយន្តក្នុងប្រទេសចិន ដែលមានក្រុមហ៊ុន Huawei នៅទីនោះស្រាប់។

ប្រភព :huaweicentral