នៅក្នុងព្រឹត្តិការណ៍ Snapdragon Summit 2024 កាលពីថ្មីៗនេះ ក្រុមហ៊ុន ASUSក៏បានបញ្ជាក់ ថា ROG Phone 9 series ដែលស្នងពីស៊េរី ROG Phone 8 កាលពីឆ្នាំមុន នឹងត្រូវបានបំពាក់ដោយ Snapdragon 8 Elite flagship SoC ។ ហើយក្រុមហ៊ុនក៏បានបញ្ជាក់ថាទូស័ព្ទនេះអាចនឹងបង្ហាញនៅថ្ងៃទី 19 ខែវិច្ឆិកាខាងមុខនេះ។
នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុន ASUS បានបញ្ចេញនូវ ‘AI on, game on’ ហើយបាននិយាយថា វានឹងប្រើប្រាស់ AI ដើម្បីបង្កើនបទពិសោធន៍លេងហ្គេម។ ពាក្យចចាមអារ៉ាមមួយបានបង្ហាញថាវានឹងមកជាមួយ RAM ដល់ទៅ 24GB និងមានអង្គផ្ទុកទិន្នន័យដល់ទៅ 1TB។ វាត្រូវបានគេនិយាយថានឹងភ្ជាប់មកជាមួយការសាកថ្មតាមខ្សែ 65W ដែលស្រដៀងទៅនឹងជំនាន់មុន ហើយទំនងជានឹងរក្សាកម្រិត IP68 សម្រាប់ធន់នឹងធូលី និងទឹក។
សម្រាប់អ្នកគាំទ្រនៃស៊េរី ROG Phone នោះ អាចធ្វើការរង់ចាំរហូតដល់ក្រុមហ៊ុនប្រកាសដាក់លក់ជាផ្លូវការ។
ប្រភព :fonearena