Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Ace Pro 2 ថតបានកម្រិត 8K, និងAI កម្រិតខ្ពស់ ជាមួយការរចនាដ៏រឹងមាំ‌! - techlist
Screenshot

Ace Pro 2 ថតបានកម្រិត 8K, និងAI កម្រិតខ្ពស់ ជាមួយការរចនាដ៏រឹងមាំ‌!

Ace Pro 2 ថតបានកម្រិត 8K, និងAI កម្រិតខ្ពស់ ជាមួយការរចនាដ៏រឹងមាំ វាល្អឥតខ្ចោះសម្រាប់ការថតបែបផ្សងព្រេង និងការបង្កើតវីដេអូផ្សេងៗបានយ៉ាងល្អ។Insta360 បានដាក់បង្ហាញ Ace Pro 2 ថ្មី ដែលជាការវិវត្តន៍នៃ Ace Pro ដែលនាំមកនូវភាពប្រសើរឡើងទាំងដំណើរការ និងមុខងាររបស់វា។លក្ខណៈពិសេសរបស់វាទាក់ទងនឹងសមត្ថភាពក្នុងការថតវីដអូ កម្រិត 8K ក្នុងល្បឿនរហូតដល់ 30 fps ។ អ្នកដែលចូលចិត្តថតក្នុង កម្រិត 4K អាចពឹងផ្អែកលើមុខងារដូចជា Active HDR រហូតដល់ 60 fps និង ចលនាយឺត  120 fps ឬរហូតដល់ 240 fps ក្នុង 1080p។

ភាពបត់បែននៃ Ace Pro 2 វាអាចនិយាយបានថាជាជម្រើសល្អសម្រាប់អ្នកដែលចង់ថតយកគ្រប់ពេលគ្រប់កាលៈទេសៈនោះ។ ការអនុវត្ត ពន្លឺទាប គឺជាចំណុចខ្លាំងមួយទៀតរបស់វា ជាមួយ Aperture​F2.6 ដោយវាបំពាក់បច្ចេកវិទ្យា PureVideo ដែលកាត់បន្ថយសំលេងរំខាន និងធានាបាននូវការថតវីដេអូដ៏ល្អឥតខ្ចោះ។

Artificial intelligence ឬ បញ្ញាសិប្បនិម្មិត ដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អគុណភាពរូបភាព និងដំណើរការកាមេរ៉ាទាំងមូល។ បន្ទះ ឈីប AI ពីរ ដែលវាធ្វើឲ្យយើងគ្រប់គ្រងការថតវីដេអូបានយ៉ាងរលូនសូម្បីតែក្នុងកម្រិត 8K ដោយរក្សាបាននូវ ស្ថេរភាពឥតខ្ចោះ ដោយសារបច្ចេកវិទ្យា FlowState និង 6-axis gyroscope ។

 

លើសពីនេះ មុខងារ 360º Horizon Lock ធានានូវវីដេអូដែលមានស្ថេរភាព ទោះបីជាស្ថិតក្នុងអំឡុងពេលដែលមានចលនាខ្លាំងបំផុតក៏ដោយ។ សម្រាប់កាមេរ៉ា​ថត​វីដេអូ​នេះ​មិន​ត្រឹម​តែ​មាន​កម្លាំង​ខ្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែវា​ក៏មាន​ភាព​ធន់​ផង​ដែរ។ Insta360 Ace Pro 2 មិនជ្រាបទឹកដល់ 12 ម៉ែត្រ ហើយអាចទប់ទល់នឹងសីតុណ្ហភាពខ្លាំងរហូតដល់ -20 ° C និងមានកញ្ចក់ការពារដែលអាចដោះចេញបាន។ វាក៏អាចកាត់បន្ថយខ្យល់នៅពេលដែលយើងថតវីដេអូឌែលជួយឲ្យវាគ្រប់គ្រងសំឡេងបានល្អ ទោះបីជាស្ថិនក្នុងស្ថានភាពដែលមានខ្យល់ខ្លាំង។

ការរចនាតូច ទម្ងន់ត្រឹមតែ 177.2 ក្រាម ធ្វើឱ្យវាងាយស្រួលក្នុងការយកតាមខ្លួន។ សម្រាប់ ការតភ្ជាប់ Ace Pro 2 គាំទ្រ 5GHz Wi-Fi , Bluetooth BLE 5.2 និងមាន រន្ធ USB-C 3.0 សម្រាប់ផ្ទេរទិន្នន័យលឿន។ វាដំណើរការលើទាំង iOS និង Android ហើយផ្តល់នូវទំហំផ្ទុកច្រើន ជាមួយនឹងកាត microSD រហូតដល់ 1TB ។ ហើយសម្រាប់ថាមពល ថ្ម 1800 mAh ជាមួយនឹងការថតជាប់បាន 3 ម៉ោងជាង ជាមួយនឹងការបញ្ចូលថ្មបាន 80% ក្នុងរយៈពេលត្រឹមតែ 18 នាទីប៉ុណ្ណោះ ។

ប្រភព : ceotech