Techno បានបង្ហាញ Pocket Go ដែលជាឧបករណ៍លេងហ្គេមថ្មីមួយដែលរួមបញ្ចូលគ្នានូវconsole នឹងវ៉ែនតា AR (augmented reality) ។ វិធីសាស្រ្តមួយនេះវាធ្វើឱ្យ Pocket Go មានភាពលេចធ្លោជាងឧបករណ៍លេងហ្គេម ផ្សេងទៀត។
Pocket Go រួមបញ្ចូលឧបករណ៍បញ្ជាឥតខ្សែដែលវាស្រដៀងទៅនឹងឧបករណ៍បញ្ជា Xbox និងវ៉ែនតា AR ឧបករណ៍ទាំងពីរនេះគេហៅថា AR Pocket Vision ។ ដែលវាដំណើរការលើវីនដូ វាបានផ្តល់នូវបទពិសោធន៍លេងហ្គេមដែលអាចបត់បែនបានស្រួល។ វ៉ែនតា AR Pocket Vision មានអេក្រង់ micro OLED ទំហំ 0.71 អ៊ីញ ដែលអាចបញ្ចាំងអេក្រង់ទំហំ 215 អ៊ីង ពីចម្ងាយ 6 ម៉ែត្រផងដែរ។
Tecno ក៏បានបញ្ជាក់ថា Pocket Go មានទំហំតូច និងស្រាល ដែលធ្វើឱ្យវាងាយស្រួលសម្រាប់ការយកតាមខ្លួន។ឧបករណ៍នេះក៏នឹងដំណើរការដោយប្រព័ន្ធ AMD Ryzen 7 8840 HS, ជាមួយ RAM 16GB និងអង្គផ្ទុកទិន្នន័យ 1TB Pocket Go វាផ្តល់នូវដំណើរការខ្លាំង។ហើយវាក៏បំពាក់នូវថាមពលថ្ម 50Wh ក៏និងមានប្រព័ន្ធកាត់បន្ថយកម្តៅដ៏មានប្រសិទ្ធភាពផងដែរ។
ដោយពេលនេះផងដែរក្រុមហ៊ុនក៏បានបើកការទិញកក់ទុកមុននូវឧបករណ៍លេងហ្គេមនេះ នៅលើ Kickstarter ដោយមានតម្លៃចាប់ផ្តើមពី $869 ។