Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
OnePlus 13 នឹងត្រូវប្រកាសនៅថ្ងៃទី 31 ខែតុលាខាងមុខនេះ - techlist

OnePlus 13 នឹងត្រូវប្រកាសនៅថ្ងៃទី 31 ខែតុលាខាងមុខនេះ

បន្ទាប់​ពី​មាន ​ពាក្យ​ចចាម​អារ៉ាម  ​កន្លង​មក ក្រុមហ៊ុន OnePlus បាន​បញ្ជាក់​ថា​ខ្លួន​នឹង​បង្ហាញOnePlus 13 ជា​ស្មាតហ្វូន​កំពូល​របស់​ក្រុមហ៊ុន​ក្នុង​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី 31 ខែ​តុលា។
ក្រុមហ៊ុនក៏បានបង្ហាញរូបភាពផ្នែកខាងក្រោយនៃទូរសព្ទដែលបង្ហាញកាមេរ៉ារាងជារង្វង់ នឹងដាក់ស្លាកសញ្ញា ‘H’ នៅជាប់វា ស៊ុមដែកសំប៉ែត។


ប្រធានក្រុមហ៊ុន OnePlus China លោក Louis Jie បាននិយាយថា OnePlus 13 គឺជាទូរស័ព្ទដែលមានថាមពលខ្លាំង និងអាចប្រើប្រាស់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ទូរស័ព្ទ​OnePlusទូរស័ព្ទនេះក៏អាចនឹងប្រើបន្ទះឈីបSnapdragon 8 Elite​ SoC ។

ក្រុមហ៊ុន OnePlus ក៏បានបង្ហាញឱ្យដឹងថា OnePlus 13 នឹងប្រើប្រាស់អេក្រង់ 2K BOE X2ជំនាន់ទី 2 របស់ពិភពលោក ។ OnePlus វានឹងប្រើអេក្រង់ DisplayMate A++ ដំបូងបង្អស់របស់ពិភពលោក វាក៏ត្រូវបានគេនិយាយថានឹងនាំមកជាមួយកាមេរ៉ាទំហំ 50MP LYT808 + 50MP JN5 + LYT600 3X periscope telephoto camera,


ដោយវាក៏បំពាក់អាវក្រោះការពារទឹកកម្រិត IP68/IP69 សម្រាប់ធន់នឹងធូលី និងទឹក, វាក៏ភ្ជាប់មកជាមួយឧបកររណ៍ស្កេនម្រាមដៃ ultrasonic ជាមួយនឹងថាមពលថ្ម 6000mAh នឹងការគាំទ្រសម្រាប់ការសាកថ្មលឿនតាមខ្សែ 100W + និងការសាកឥតខ្សែរ 50W។
OnePlus បាននិយាយថា ខ្លួននឹង បង្ហាញ ព័ត៌មានលម្អិតបន្ថែមនៅថ្ងៃទី 23 ខែតុលា មុនពេលការប្រកាសជាផ្លូវការនៅសប្តាហ៍ក្រោយ។
ប្រភព : fonearena