Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
OnePlus នឹងដាក់ឱ្យដំណើរការជាផ្លូវការនូវ OxygenOS 15 ដោយផ្អែកលើAndroid 15 នៅថ្ងៃទី 24 ខែតុលា ឆ្នាំ 2024 - techlist

OnePlus នឹងដាក់ឱ្យដំណើរការជាផ្លូវការនូវ OxygenOS 15 ដោយផ្អែកលើAndroid 15 នៅថ្ងៃទី 24 ខែតុលា ឆ្នាំ 2024

ក្រុមហ៊ុន OnePlus កំពុងរៀបចំដាក់ឱ្យដំណើរការ OxygenOS 15  ដែលជាការអាប់ដេតថ្មីរបស់ខ្លួនដោយផ្អែកលើ ប្រព័ន្ធប្រតិបត្តិការ Android 15 នៅ ថ្ងៃទី 24 ខែតុលា ឆ្នាំ 2024 ។ ខណៈពេលដែលម៉ាកផ្សេងទៀតដូចជា Samsung បានបញ្ជាក់ថាការអាប់ដេតរបស់ពួកគេផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 15 នឹងមកដល់នៅឆ្នាំក្រោយ។

ក្រុមហ៊ុន OnePlus បានសន្យាថា OxygenOS 15 នឹងបង្ហាញ មុខងារថ្មីដែលដំណើរការដោយ AI និងការរចនាកាន់តែរលូន។ ក្រុមក៏បាននិយាយថាវានឹងមានដំណើរការលឿនបំផុត និង ងាយស្រួលផងដែរ។ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតពិតប្រាកដអំពីមុខងារ AI មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។

យោងតាមពាក្យចចាមអារ៉ាមដំបូង បច្ចេកវិទ្យាថ្មីទាំងនេះនឹងផ្តោតលើ ផលិតភាព និង ភាពច្នៃប្រឌិត ដែលជាផ្នែកដែល OnePlus ចង់ធ្វើឱ្យមានភាពខុសប្លែកគ្នាបើធៀបនឹងដៃគូប្រកួតប្រជែងរបស់ខ្លួន។
តាមពត៌មានបានចុះផ្សាយ OxygenOS 15 នឹងមានម៉ូដែលស្មាតហ្វូនដូចជា OnePlus 12 , OnePlus 11 និង OnePlus Open ដែលទំនងជា ស្ថិតក្នុងចំណោមស្មាតហ្វូនដំបូងដែលទទួលបានអត្ថប្រយោជន៍ពីការអាប់ដេតមួយនេះ។

តែទោះយ៉ាងណាយើងនឹងរង់ចាំមើល​ ការបញ្ជាក់ច្បាស់លាស់ នៅព្រឹត្តិការណ៍ ថ្ងៃទី 24 ខែតុលាខាងមុខនេះ។

ប្រភព : ceotech