Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
OPPO ប្រកាស ColorOS 15 ជាមួយនឹងមុខងារថ្មីដែលផ្តោតលើ AI - techlist

OPPO ប្រកាស ColorOS 15 ជាមួយនឹងមុខងារថ្មីដែលផ្តោតលើ AI

នៅក្នុង សន្និសីទរបស់ OPPO ក្នុងឆ្នាំ 2024 ក្រុមហ៊ុនក៏នឹងណែនាំនូវ ColorOS 15 ដោយផ្អែកលើ Android 15 ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ទីផ្សារប្រទេសចិន។ ការអាប់ដេតនេះផ្តោតលើការកែលម្អដើម្បីជាភាពងាយស្រួលនៃការប្រើប្រាស់។


ColorOS 15 ណែនាំការរចនាថ្មីដែលត្រូវបានគេនិយាយថា មានពន្លឺខ្លាំង និង ល្អប្រសើរជាងមុន។ ការអាប់ដេតនេះគេបានសង្កត់ធ្ងន់ទៅលើ ពន្លឺបែបធម្មជាតិ និងមានដូចជាស្រមោលខ្មៅៗ ដែលមើលទៅវាបង្កើនអារម្មណ៍ល្អក្នុងការប្រើប្រាស់។ OPPO បានធ្វើការកែលម្អយ៉ាងសំខាន់ចំពោះដំណើរការប្រព័ន្ធជាមួយនឹង Lightning Engine ថ្មី


សម្រាប់ការលេងហ្គេមវិញ ColorOS 15 គឺវាអាចទទួលបានការលេងពេញអេក្រង់រហូតដល់116.7 FPS ។ នេះវាបង្ហាញថាចំពោះការលេងហ្គេម ក៏ដូចជាការមើលវីដេអូគឹវាទទួល
បាននូវភាពរលូន។ ហើយចំពោះមុខងារលេចធ្លោមួយនៅក្នុង ColorOS 15 គឺ Snap-and-Ask ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូបជាវត្ថុ ឬទេសភាព គឺវានឹងអាចស្វែងរកព័ត៌ទាក់ទងនឹងអ្វីដែលយើងបានថត នឹងមិនចាំបាច់ស្វែងរកម្តងទៀតនោះទេ។


ការអាប់ដេតនេះក៏រួមបញ្ចូលមុខងារ AI ជាច្រើនផងដែរ។ Virtual avatars អាចជួយកិច្ចការនានាដូចជាការរៀនភាសា និងការនិទានរឿងជាដើម ខណៈដែលឧបករណ៍បង្កើនរូបភាព AI អាចជួយកែលម្អគុណភាពរូបថតពីរូបមិនច្បាស់មកជាច្បាស់។មុខងារ AI Voice Summary ក៏អាចចាប់យក និងសង្ខេបចំណុចសំខាន់ៗពីការប្រជុំ ឬឯកសារអ្វីមួយ ដែលវាជាការងាយស្រួល។

ការអាប់ដេតនេះ OPPO វាអាចផ្ទេរឯកសារទៅកាន់ស្មាតហ្វូនផ្សេងដូចជា iPhones ដោយវាផ្ទេរ រូបថត ឬ វីដេអូ បានយ៉ាងលឿន។ ColorOS 15 ក៏មានមុខងារលុប​ SMS លេខ ទូស័ព្ទជាដើមដែលផុតកំណត់ គឺវាអាចលុបបានដោយស្វ័យប្រវត្តិផងដែរ។

ColorOS 15 នឹងដាក់ឱ្យដំណើរការនៅក្នុងប្រទេសចិនក្នុងខែវិច្ឆិកានេះតែម្តង។
ប្រភព  : gizmochina