Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ការបើកឲ្យកុម្ម៉ង់ទិញមុនបានរបស់ Vivo X200 មានការកើនឡើង 200% សម្រាប់ម៉ូដែល Pro - techlist

ការបើកឲ្យកុម្ម៉ង់ទិញមុនបានរបស់ Vivo X200 មានការកើនឡើង 200% សម្រាប់ម៉ូដែល Pro

ត្រកូល X200 ស៊េរីចុងក្រោយរបស់ Vivo ដែលមានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកគាំទ្រ។ ក្រុមហ៊ុនបានប្រកាស ថ្ងៃ កុម្ម៉ង់ទិញទុកមុន។ ចំពោះការលក់ Vivo X200 ស៊េរីនេះ លើសពីការរំពឹងទុកដែលវាឈានដល់បរិមាណសរុប 150% ខ្ពស់ជាងស៊េរី X 100 ជំនាន់មុននៅថ្ងៃដាក់លក់ដំបូង។

កាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត X200 Pro និង X200 Pro mini ក៏រកើនឡើង 200% នៃការបញ្ជាទិញជាមុនបើប្រៀបធៀបទៅនឹង vivo x100 របស់ពួកគេ។
ត្រកូល X200 បានបង្ហាញខ្លួនកាលពីថ្ងៃទី 15 ខែតុលា ក្នុងប្រទេសចិន។ ទាំងនេះគឺជាទូរសព្ទដំបូងគេដែលបំពាក់ឈីប MediaTek Dimensity 9400។

Vivo X200 Pro ត្រូវបានបំពាក់ដោយប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់ ដែលបំពាក់នូវសេនស័រ Sony LYT-818 ទំហំ 50MP  ultra-wide 50MP នឹងកាមេរ៉ា 200MP Zeiss APO telephoto ។ នឹងទទួលបាន ពីបន្ទះឈីបរូបភាព V3+ របស់ Vivo ដោយផ្តល់ជូននូវវីដេអូកម្រិត 4K HDR Cinematic Portrait និងការថត Video 10-bit ក្នុងល្បឿន 60fps ។
X200 Pro មានថាមពលថ្ម 6,000mAh ការសាកថ្មតាមខ្សែ 90W។ ដំណើរការលើ Origin OS 5 និង android 15 ដែលរួមបញ្ចូលមុខងារ AI ថ្មី និង “Dynamic island ” ស្រដៀងទៅនឹង Dynamic Island របស់ Apple ។

ហើយចំពោះតម្លៃរបស់ត្រកូល X200 គឺវាមានតម្លៃចាប់ពី 606 ដល់ 960 ដុល្លារ។

ប្រភព : gizmochina