Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Qualcomm អាចរកចំណូលបាន ១.៦២ ពាន់លានដុល្លារពីការលក់ Snapdragon 8 Elite ជាង 9 លានគ្រឿងក្នុងតម្លៃ 180 ដុល្លារក្នុងមួយបន្ទះ - techlist

Qualcomm អាចរកចំណូលបាន ១.៦២ ពាន់លានដុល្លារពីការលក់ Snapdragon 8 Elite ជាង 9 លានគ្រឿងក្នុងតម្លៃ 180 ដុល្លារក្នុងមួយបន្ទះ

ក្រុមហ៊ុន Qualcomm កំពុងរៀបចំដាក់ឱ្យដំណើរការនូវ បន្ទះឈីប 3nm របស់ខ្លួន គឺ Snapdragon 8 Elite  ។ ការប៉ាន់ប្រមាណចុងក្រោយបង្អស់បានបង្ហាញថា ជាមួយនឹងការចេញលក់ Snapdragon 8 Elite ក្រុមហ៊ុន Qualcomm អាចរកចំណូលបាន 1.62 ពាន់លានដុល្លារ នៅចុង ត្រីមាសទី 4 ឆ្នាំ 2024 ។

លទ្ធផល​នេះ​អាច​នឹង​កើត​ឡើង​យ៉ាង​ច្រើន​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​នាំ​ចេញ​ដែល​បាន​រំពឹង​ទុក និង​ការ​កើន​ឡើង​នៃ​តម្លៃ​លក់​ជា​មធ្យម​នៃ​បន្ទះ​ឈីប​របស់​ខ្លួន។ យោងតាមអ្នកវិភាគ Ming-Chi Kuo ក្រុមហ៊ុន Qualcomm ត្រូវបានគេរំពឹងថានឹងនាំចេញច្រើនជាង 9 លាន គ្រឿងនៃ Snapdragon 8 Elite នៅចុងត្រីមាសដែលជាបរិមាណ ខ្ពស់ ជាង Snapdragon 8 Gen 3 ចំនួន 50% ក្នុងអំឡុងពេលដូចគ្នានេះ។


តម្លៃរបស់ Snapdragon 8 Elite នីមួយៗ នឹងមានប្រហែល $180 ក្នុងមួយឯកតា កើនឡើង 15% បើធៀបទៅនឹងជំនាន់មុនរបស់វា។ ការកើនឡើងនៃតម្លៃលក់នេះវាអាចជាការបំបែកកំណត់ត្រាក្រុមហ៊ុនក្នុងការលក់បន្ទះឈីបនេះ។

ទោះជាយ៉ាងណាក៏ដោយ ពាក្យចចាមអារ៉ាមពីមុនបានលើកឡើងថា តម្លៃនៃ SoC ថ្មីអាចឡើងដល់ 240 ដុល្លារ ដែលនឹងនាំឱ្យមានការកើនឡើងកាន់តែច្រើន។ក្រឡេកមកមើលក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងបានជួបការលំបាកជាមួយនឹង ដំណើរការ 3nm GAA របស់ខ្លួន ដែលបណ្តាលឱ្យមានបញ្ហាក្នុងការផលិត និងការពន្យារពេលជាមួយនឹង Exynos 2500 របស់ខ្លួន ។ ដោយសារតែភាពច្របូកច្របល់ទាំងនេះ Samsung ប្រហែលជាគ្មានជម្រើសអ្វីក្រៅពីប្រើ Snapdragon លើគ្រប់ម៉ូឌែលទាំងអស់នៃ Galaxy S25 ដែលនឹងចេញនាពេលខាងមុខ ដោយទុកទីផ្សារ Galaxy កម្រិតខ្ពស់ទាំងមូលទៅ Qualcomm ។

ផ្ទុយមកវិញ Qualcomm ក៏ត្រូវប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងទៀតនៅលើទីផ្សារ ដូចជា Dimensity 9400 ថ្មីរបស់ MediaTekដែលនឹងលក់ក្នុងតម្លៃ 155 ដុល្លារក្នុងមួយឯកតា តែទោះយ៉ាងណាក៏ដោយសម្រាប់ Snapdragon 8 Elite គឺមានតម្លៃខ្ពស់ជាងជាមួយនឹងការផ្តល់នូវថាមពលកាន់តែខ្លាំង ដូច្នេះប្រហែលវាមិនមែនជាបញ្ហាធំនោះទេសម្រាប់ Qualcomm ក្នុងការប្រកួតប្រជែង។

ប្រភព : ceotech