Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Apple បង្ហាញ iPad mini 7 ! ជាមួយនឹងបន្ទះឈីប A17 Pro, Apple Intelligence និងការផ្ទុកកាន់តែច្រើន - techlist

Apple បង្ហាញ iPad mini 7 ! ជាមួយនឹងបន្ទះឈីប A17 Pro, Apple Intelligence និងការផ្ទុកកាន់តែច្រើន

ទីបំផុត Apple បានដាក់បង្ហាញ iPad mini 7 ថ្មីរបស់ខ្លួន ពេលនេះយើងមកដឹងខ្លះអ្វីដែលមាននៅលើ iPad mini ជំនាន់ថ្មី។

ចំនុចសំខាន់នៃ iPad mini 7 ថ្មីគឺ បំពាក់ដោយបន្ទះឈីប A17 Pro  នឹងគាំទ្រមុខងារ Apple Intelligence ដោយថេប្លេតនេះមាន អេក្រង់ ទំហំ 8.3 អ៊ីញ នឹងកម្រិតភាពច្បាស់របស់វា 2266 x 1488 ជាមួយពន្លឺ 500 nits និងកម្រិត 326 ppi ។ តែវានៅតែរក្សាអត្រាធ្វើឱ្យស្រស់  60 Hz ដូចនៅក្នុងម៉ូដែលមុនដដែល។សម្រាប់អ្នករង់ចាំដែលថាApple នឹងបំពាក់មុខងារអេក្រង់ឲ្យលើស 60 Hz នេះអាចនឹងខក់ចិត្តបន្តិច។

ទោះយ៉ាងណាក៏ដោយ សម្រាប់Ipadដែលមានទំហំប៉ុណ្ណឹង គុណភាពក៏បង្ហាញនៅតែល្អណាស់។ វាបំពាក់កាមេរ៉ាខាងក្រោយទំហំ 12MP គាំទ្រ Smart HDR 4 និងកាមេរ៉ាខាងមុខទំហំ 12MP ដូចគ្នា
ដោយភ្ជាប់មកជាមួយជម្រើស 5G, Wi-Fi 6 និងរន្ធ USB-C 3 សម្រាប់ផ្ទេរទិន្នន័យរហូតដល់ 10Gbps ។

iPad mini 7 វាបានបន្ថែមជាមួយទំហំផ្ទុកនិង RAM  ដោយ មានអង្គចងចាំទំហំ 128GB និង 512GB ដែលវាជា iPad mini វាក៏គាំទ្រសម្រាប់ Apple Pencil Pro ផងដែរ។
ហើយសម្រាប់តម្លៃរបស់វាពេលនេះអាចមានចន្លោះ 500 ដុល្លារជាង។

ប្រភព : ceotech