Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
DJI Air 3S កាមេរ៉ា 1 អ៊ីញ 50MP នឹងភ្ជាប់មកជាមួយប្រព័ន្ធការពារខ្លួន Lidar Sensor - techlist

DJI Air 3S កាមេរ៉ា 1 អ៊ីញ 50MP នឹងភ្ជាប់មកជាមួយប្រព័ន្ធការពារខ្លួន Lidar Sensor

DJI ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកលើបច្ចេកវិទ្យា Drone បានបង្ហាញម៉ូដែលចុងក្រោយរបស់ខ្លួនគឺ DJI Air 3S  ដោយវាភ្ជាប់មកជាមួយនឹងកាមេរ៉ាភ្លោះ និងមុខងារកម្រិតខ្ពស់ផងដែរ។

DJI Air 3S បានភ្ជាប់មកជាមួយកាមេរ៉ាចំនួនពីរគ្រាប់កាមេរ៉ាចម្បង 1 អ៊ីង CMOS SENSOR 50MP ដែលវាគាំទ្រការថតវីដេអូកម្រិត4K/60fps HDR និង 4K/120fps 1080p 240 FPS នឹង ការថតបញ្ឈរ 2.7K 60FPS ដោយវាផ្តល់នូវរូបភាពដែលមានគុណភាពខ្ពស់ ទោះបីជាស្ថិតក្នុងពេលវេលាដែលមានពន្លឺតិចដូចជាថ្ងៃលិច និងទេសភាពពេលយប់ក៏ដោយ។ ចំពោះកាមេរ៉ា telephoto 70mm  វាមានទំហំ 48MP និង 3x optical zoom ដែលវាអាចពង្រីកបានឆ្ងាយហើយច្បាស់ ជាមួយនឹងការថតបែប Cinematic ផងដែរ។

DJI Air 3S អាចធ្វើការហោះហើរបានដល់ទៅ 45 នាទី ដែលដំណើរការដោយថាមពលថ្ម 4,276mAh ដោយវាអាចហោះហើរបានចម្ងាយ32 KM។ វាក៏រួមបញ្ចូលនូវអង្គផ្ទុកទិន្នន័យខាងក្នុងទំហំ 42GB ជាមួយនឹង Bluetooth 5.2។ Drone នេះគាំទ្រការបញ្ជូនវីដេអូ ក្នុងល្បឿន 1080p/60fps  ដែលអាចបញ្ជូនវីដេអូនេះក្នុងចម្ងាយឆ្ងាយរហូតដល់ 20 គីឡូម៉ែត្រ ដែលធានាបាននូវការផ្សាយផ្ទាល់ប្រកបដោយស្ថេរភាពនឹងរលូន។

វាក៏អាចបញ្ជាដោយ DJI RC-N3 នឹងមានមុខងារថត ActiveTrack 360។ Drone DJI AIR3S ក៏រួមបញ្ចូលនូវប្រព័ន្ធ Smart RTH ជំនាន់ក្រោយរបស់ DJI ដែលធានាថាវាអាចត្រឡប់មកកន្លែងហោះឡើងដោយសុវត្ថិភាព ទោះបីជានៅក្នុងតំបន់ដែលគ្មាន GPS ឬនៅពេលយប់ក៏ដោយ។

ដោយក្រុមហ៊ុនក៏បានប្រកាសចេញលក់ជាផ្លូវការហើយនូវក្នុងខ្ទង់ថវិការ 1,300 ដុល្លារជាងឬអាចថ្លៃជានេះ។

ប្រភព : dronelife