Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
 កិច្ចសហប្រតិបត្តិការរវាង Ant International និង ធនាគារជាតិនៃកម្ពុជា​ ដាក់ដំណើរការទូទាត់ឆ្លងដែនតាម QR Code   - techlist

 កិច្ចសហប្រតិបត្តិការរវាង Ant International និង ធនាគារជាតិនៃកម្ពុជា​ ដាក់ដំណើរការទូទាត់ឆ្លងដែនតាម QR Code  

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ Alipay+ scan KHQR ។ នេះជាកិច្ចសហប្រតិបត្តិការរវាង Ant International និង ធនាគារជាតិនៃកម្ពុជា ដែលនឹងអនុញ្ញាតឲ្យអតិថិជន របស់ Alipay+ មកពី ៩ ប្រទេស មក scan KHQR នៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះនឹងជួយសម្រួល ភ្ញៀវទេសចរណ៍ និងការលក់រាយ នៅកម្ពុជាឲ្យកាន់តែងាយស្រួល។

ចំពោះដំណាក់កាលបន្ទាប់ អ្នកប្រើប្រាស់ app Bakong នឹងអាច scan Alipay នៅប្រទេស ចិន និង Alipay+ នៅប្រទេសដ៏ទៃ ដោយងាយស្រួល។ សូមបញ្ជាក់ថា ការប្រើប្រាស់នេះគឺសម្រាប់តែ គណនីប្រាក់រៀលតែប៉ុណ្ណោះ។ ដូច្នេះខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកលក់ទាំងអស់មាន KHQR និងគណនីប្រាក់រៀលដើម្បីទទួលបានផលប្រយោជន៍ទាំងនេះ។


លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Alipay+ Connect Pte. Ltd. នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ពិធីដ៏មានអត្ថន័យនេះបានប្រព្រឹត្តិទៅដោយមានវត្តមានចូលរួមរបស់លោក Edward Yue អ្នកគ្រប់គ្រងទូទៅទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ នៃក្រុមហ៊ុន Ant International ព្រមទាំងតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផងដែរ។ តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ អ្នកប្រើប្រាស់បណ្តាញ Alipay+ អាចស្កេនខេអេចឃ្យូអរកូត (KHQR Code) ដើម្បីទូទាត់ថ្លៃទំនិញ និងសេវារបស់អាជីវករនៅប្រទេសកម្ពុជា ដែលមានគណនីជាប្រាក់រៀល។
ប្រភព : ធនាគារជាតិនៃកម្ពុជា