Vivo V50ដែលជាស្មាតហ្វូនដែលផលិតដោយក្រុមហ៊ុនVivo ពេលនេះវាមានដំណឹងអំពីការចេញលក់នៅក្នុងប្រទេសឥណ្ឌានាពេលខាងមុខនេះដោយ Vivo V50 ក៏បានលេចចេញរូបរាងក៏ដូចជាមុខងារមួយចំនួនខ្លះផងដែរ។ Vivo V50 មានអេក្រង់កោងបួនជ្រុង ជាមួយនឹងគែមស្តើងបំផុតដែលមានទំហំត្រឹមតែ 1.86 មីលីម៉ែត្រ ដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យ។អេក្រង់របស់វាត្រូវបានការពារដោយកញ្ចក់ Diamond Shield Glass ដែលបានធ្វើឱ្យប្រសើរឡើងរបស់ Schott ដែលធានាបាននូវភាពធន់មាំ។ យោងតាមរបាយការណ៍ផ្សេងទៀត Vivo V50 នឹងមានអេក្រង់ទំហំ 6.78 អ៊ីញ ប្រភេទ AMOLED 1.5K 120Hz ហើយនឹងត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 7 Gen 3។ លើសពីនេះ ឧបករណ៍នេះភ្ជាប់មកជាមួយកម្រិត IP68/69 ដែលផ្តល់នូវភាពធន់នឹងធូលី និងទឹក។ នៅផ្នែកខាងក្រោយនៃកាមេរ៉ា វាក៏បានបំពាក់នូវប្រព័ន្ធកាមេរ៉ា ZEISS-engineered ...
ដោយកន្លងមកយើងដឹងហើយថា Huawei និង TikTok គឺជាក្រុមហ៊ុនធំៗចំនួនពីរ ដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ដោយសារបញ្ហាសុវត្ថិភាព និង ការពារសន្តិសុខជាតិ។ DeepSeek R1 គឺជាគំរូ AI របស់ចិនដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទីផ្សារដោយសារតែលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍របស់វា។ ទោះបីជាយ៉ាងណាក៏ដោយ មានការព្រួយបារម្ភថា វាអាចប្រឈមនឹងការរឹតបន្តឹង ឬបម្រាមដែលអាចកើតមានពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអ្នកជំនាញកំពុងសម្តែងការព្រួយបារម្ភអំពី បច្ចេកវិទ្យា DeepSeek R1 ដែលជាឧបករណ៍ AI ថ្មីដែលបង្កើតឡើងដោយប្រទេសចិន។ ពួកគេជឿថា បច្ចេកវិទ្យានេះអាចបង្កការគំរាមកំហែងផ្នែកសន្តិសុខដល់សហរដ្ឋអាមេរិក។ ក្តីបារម្ភនោះគឺថា AI របស់ចិនអាចត្រូវបានប្រើប្រាស់ក្នុងវិធីដែលធ្វើឱ្យខូចសន្តិសុខរបស់សហរដ្ឋអាមេរិក ដូចជាតាមរយៈចារកម្ម ការវាយប្រហារតាមអ៊ីនធឺណិត ឬទម្រង់ហានិភ័យជាយុទ្ធសាស្ត្រផ្សេងទៀត។ មេដឹកនាំគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ Michigan ក៏កំពុងជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចេញបច្ចេកវិទ្យាមួយចំនួនដែលមានសារៈសំខាន់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ AI របស់ក្រុមហ៊ុន DeepSeek ...
តាមរូបភាព 3D នៃម៉ូដែល iPhone SE 4 ដែលបានលេចធ្លាយ ដោយបង្ហាញពីការរចនាថ្មីដែលមានកាមេរ៉ាតែមួយលេចចេញនៅខាងក្រោយ ហើយមានគែមសំប៉ែត នឹងស្រដៀងគ្នាជាមួយ iPhone 16។ ដោយយើងមើលឃើញថា Apple កំពុងរៀបចំបង្ហាញ iPhone SE 4 ថ្មីក្នុងខែមេសា ដោយផ្តោតលើអ្នកប្រើប្រាស់ដែលចូលចិត្តស្មាតហ្វូនតូច ប៉ុន្តែមានថាមពលខ្លាំង។ រូបភាព 3D ថ្មីៗនេះបានបង្ហាញពីការរចនាចុងក្រោយ ដោយបង្ហាញពីកាមេរ៉ាខាងក្រោយតែមួយ។ ដំណឹងនេះបានបង្កើនការទន្ទឹងរង់ចាំ សម្រាប់អ្នកគាំទ្រ នៃ iPhone SE 4 នាពេលខាងមុខ។ Majin Buu បានចែករំលែករូបភាពដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម X ដោយបង្ហាញពីព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍អំពី iPhone SE 4 ...
ក្រុមហ៊ុន Huawei កំពុងលេចធ្លោនៅក្នុងការអភិវឌ្ឍន៍ម៉ូដែល DeepSeek R1 AI ដោយប្រើបន្ទះឈីប Ascend 910C របស់ Huawei ដែលបង្ហាញពីសមត្ថភាពកាន់តែខ្លាំងរបស់ឧស្សាហកម្ម AI នៅប្រទេសចិន។ ម៉ូដែលនេះត្រូវបានបង្ហោះនៅលើបណ្តាញសង្គម X (អតីត Twitter) និងបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។ Ascend 910C គឺជាបន្ទះឈីប AI ថ្មីដែលមានសមត្ថភាពខ្លាំង និងតម្លៃសមរម្យប្រើប្រាស់បើធៀបនឹងប្រព័ន្ធដំណើរការ Nvidia ដូចជា H100 និង B20។ ទោះបីជាម៉ូដែល DeepSeek R1 ត្រូវបានបណ្តុះបណ្តាលលើប្រព័ន្ធដំណើរការ Nvidia H800 ក៏ដោយ ក៏ការសន្និដ្ឋានត្រូវបានធ្វើឡើងលើប្រព័ន្ធដំណើរការ Huawei Ascend ...
ក្រោយពី Samsung បានប្រកាសចេញ Galaxy S25 ស៊េរីរបស់ខ្លួនហើយគេមើលឃើញថាក្រុមហ៊ុននៅក្នុងប្រទេសកូរ៉េខាងត្បូងបានទទួលការបញ្ជាទិញជាមុនសម្រាប់ត្រកូល Galaxy S25 របស់ Samsung រួមទាំងម៉ូដែលមូលដ្ឋាន S25+ និង S25 Ultra ។ ទោះបីជាម៉ូដែលទាំងអស់មានបន្ទះឈីប Snapdragon 8 Elite និង 12GB LPDDR5X RAM ក៏ដោយ សម្រាប់ Galaxy S25 Ultra មានភាពលេចធ្លោ ដោយទទួលបានរហូតដល់ទៅ 70% នៃការបញ្ជាទិញជាមុនទាំងអស់នៅក្នុងតំបន់។ ការបញ្ជាទិញជាមុនសម្រាប់ត្រកូល Galaxy S25 បានចាប់ផ្តើមនៅថ្ងៃទី 24 ខែមករា ដោយក្រុមហ៊ុន ...
នេះមានន័យថា DeepSeek ដែលទើបតែបានបើកដំណើរការកាលពីសប្តាហ៍មុននៅលើ iOS App Store ហើយបានទទួលការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស នឹងកំពុងដំណើរការបានល្អប្រសើរជាង ChatGPT។ កម្មវិធីរបស់ចិនមួយនេះវាបានឈានដល់ចំណាត់ថ្នាក់លេខ 1 នៅក្នុងប្រទេសផ្សេងៗ រួមទាំងសហរដ្ឋអាមេរិកផងដែរ វាក៏ប្រឈមនឹងការត្រួតត្រានៃ Silicon Valley នៅក្នុងឧស្សាហកម្ម AI ផងដែរ។ កម្មវិធីនេះត្រូវបានបង្កើតឡើងដោយលោក Liang Wenfeng ដែលក្រុមហ៊ុនបានប្រើត្រឹមតែ 2,048 NVIDIA H800 GPUs និងបានចំណាយប្រាក់ត្រឹមតែចំនួន 5.6 លានដុល្លារដើម្បីបណ្តុះបណ្តាលគំរូ AI (R1) របស់ខ្លួន។ ការចំណាយលើការអភិវឌ្ឍន៍របស់ DeepSeek ចំនួន 5.6 លានដុល្លារគឺជាប្រភាគធៀបនឹង $65 ពាន់លានដុល្លារដែលបានចំណាយប្រចាំឆ្នាំដោយ ...
Samsung បានខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យ Galaxy S25 Ultra ក្លាយជាស្មាតហ្វូនដ៏ល្អបំផុតដោយបំពាក់វាជាមួយនឹងបន្ទះឈីប Snapdragon 8 Elite ជំនួសឱ្យ Exynos 2500 រួមជាមួយនឹងការផ្លាស់ប្តូរការរចនាមួយចំនួនដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលប្រើ។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរដ៏សំខាន់មួយគឺថា S Pen លែងមានការគាំទ្រប៊្លូធូសទៀតហើយ ដែលមានន័យថាវាបាត់បង់មុខងារមួយចំនួនដូចជា Air Actions ដែលពីមុនពឹងផ្អែកលើប៊្លូធូសដើម្បីដំណើរការ។ អ្នកប្រើប្រាស់ Galaxy S25 Ultra មានការខក់ចិត្តជាខ្លាំងនៅពេលដែល Samsung សម្រេចចិត្តដកការគាំទ្រប៊្លូធូសចេញពី S Pen។ ហើយដោយសារតែមិនមានវិធីសម្រាប់ Samsung ដើម្បីត្រលប់ទៅការរចនាចាស់ និងណែនាំមុខងារប៊្លូធូសឡើងវិញ មានមតិជាច្រើនត្រូវបានដាក់ស្នើឱ្យក្រុមហ៊ុននាំយកមុខងារនេះមកវិញនៅពេលដែល Galaxy S26 Ultra ចេញមកលើកក្រោយ។ ...
ក្រោយពី Galaxy S25 Ultra ត្រូវបានប្រកាសជាផ្លូវការ វាក៏ត្រូវបានទាក់ទាញអ្នកប្រើប្រាស់ជាច្រើនបានបានចាប់អារម្មណ៍។ ហើយចំណុចគួរឲ្យចាប់អារម្មណ៍គឺជាមួយថាមពលថ្មរបស់វាដែលប្រសើរជាមុន។ តែទោះបីជាយ៉ាងណាក៏ដោយ ដោយផ្អែកលើព័ត៌មានដែលបានចុះផ្សាយគេបង្ហាញថា Galaxy S25 Ultra នៅតែដំណើរការថ្មមិនបានល្អជាង iPhone 16 Pro Max។ Apple ក៏អះអាង ថា iPhone 16 Pro Max របស់ខ្លួនអាចប្រើប្រាស់ថ្មបានយូរជាង Galaxy S25 Ultra ពីរ ម៉ោង ក្នុងការចាក់វីដេអូ។ ប៉ុន្តែ Galaxy S25 Ultra អាចថតវីដេអូបានយូរជាងបើធៀបនឹង iPhone 16 Pro Max (ប្រហែល ...
Neo 10R ដំណើរការដោយ Snapdragon 8s Gen 3 SoC, iQOO អះអាងថា វានឹងក្លាយជាស្មាតហ្វូនដែលមានល្បឿនលឿនបំផុតដែលមានតម្លៃក្រោម 347.16 ដុល្លារ។ iQOO Neo 10R ក៏អាចនឹងមានអេក្រង់ទំហំ 6.78 អ៊ីញ 1.5K AMOLED ជាមួយនឹង 144Hz កម្រិតពន្លឺខ្ពស់បំផុតរហូតដល់ 4500 nits និង 3840Hz PWM Dimming ។ វានឹងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 15 ជាមួយនឹង Funtouch OS 15 និងភ្ជាប់មកជាមួយកម្រិត IP64។ ...
ក្រោយពី Samsung បានដាក់បង្ហាញជាផ្លូវការនូវស៊េរី Galaxy S25 ថ្មី រួចហើយSamsung ក៏បានបង្ហាញវែនតាឆ្លាតវៃជាមួយនឹងទូរស័ព្ទបត់ផងដែរ។ Samsung បានបង្ហាញប្រព័ន្ធ Android XR ដែលត្រូវបានបង្កើតឡើងដោយសហការជាមួយ Google ពួកគេបានបង្ហាញពីការរចនារបស់ Galaxy XR ដែលវាជាវែនតាឆ្លាតវៃ ប៉ុន្តែក្រុមហ៊ុនមិនបានប្រាប់ ពីមុខងារអ្វីពី XR នេះច្រើននោះទេ។ វែតាឆ្លាតវៃ Galaxy XR នេះក៏នឹងបំពាក់នូវបន្ទះឈីប Snapdragon XR2+ Gen 2 របស់ក្រុមហ៊ុន Qualcomm ជាមួយនឹងការរួមបញ្ចូលយ៉ាងស៊ីជម្រៅនៃ AI ផ្ទាល់ខ្លួន ដើម្បីផ្តល់នូវបទពិសោធន៍អ្នកប្រើប្រាស់កម្រិតខ្ពស់ និងប្រកបដោយភាពច្នៃប្រឌិត។ ជាមួយនឹងទូរស័ព្ទបត់ក៏ត្រូវបានបង្ហាញឲ្យឃើញពីគំរូររូបរាងរបស់វាផងដែរ ប៉ុន្តែមិនមានព័ត៌មានលម្អិតជាច្រើនត្រូវបានបង្ហាញអំពីវានោះទេ។ យ៉ាងណាទូរស័ព្ទនេះវានៅតែជាអាថ៌កំបាំង ...