Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ស្មាតហ្វូន Vivo V50 អាចនឹងចេញឆាប់ៗក្នុងប្រទេសឥណ្ឌាជាមួយតម្លៃក្រោម 459 ដុល្លារ! - techlist

ស្មាតហ្វូន Vivo V50 អាចនឹងចេញឆាប់ៗក្នុងប្រទេសឥណ្ឌាជាមួយតម្លៃក្រោម 459 ដុល្លារ!

Vivo  V50ដែលជាស្មាតហ្វូនដែលផលិតដោយក្រុមហ៊ុនVivo ពេលនេះវាមានដំណឹងអំពីការចេញលក់នៅក្នុងប្រទេសឥណ្ឌានាពេលខាងមុខនេះដោយ Vivo  V50 ក៏បានលេចចេញរូបរាងក៏ដូចជាមុខងារមួយចំនួនខ្លះផងដែរ។

Vivo V50 មានអេក្រង់កោងបួនជ្រុង ជាមួយនឹងគែមស្តើងបំផុតដែលមានទំហំត្រឹមតែ 1.86 មីលីម៉ែត្រ ដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យ។អេក្រង់របស់វាត្រូវបានការពារដោយកញ្ចក់ Diamond Shield Glass ដែលបានធ្វើឱ្យប្រសើរឡើងរបស់ Schott ដែលធានាបាននូវភាពធន់មាំ។ យោងតាមរបាយការណ៍ផ្សេងទៀត Vivo V50 នឹងមានអេក្រង់ទំហំ 6.78 អ៊ីញ ប្រភេទ AMOLED 1.5K 120Hz ហើយនឹងត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 7 Gen 3។ លើសពីនេះ ឧបករណ៍នេះភ្ជាប់មកជាមួយកម្រិត IP68/69 ដែលផ្តល់នូវភាពធន់នឹងធូលី និងទឹក។

នៅផ្នែកខាងក្រោយនៃកាមេរ៉ា វាក៏បានបំពាក់នូវប្រព័ន្ធកាមេរ៉ា ZEISS-engineered ជាមួយនឹងកាមេរ៉ាគោលទំហំ 50MP (បំពាក់ដោយ OIS), កាមេរ៉ាទំហំ 50MP ultra-wide (ជាមួយ autofocus) និងអំពូល LED AuraLight ។ ដោយវាផ្តល់នូវការថតរូប ដែលធានាបាននូវកម្រិតថតគុណភាពខ្ពស់។នឹងកាមេរ៉ាខាងមុខមានទំហំ 50MP ជាមួយនឹង autofocus និង 92-degree of view។

សម្រាប់ថ្មរបស់ V50 ទោះបីជាមានថ្មធំ 6,000mAh  ក៏ដោយ V50 គឺមានកម្រាស់ត្រឹមតែ 7.39mm ប៉ុណ្ណោះ។ ទូរស័ព្ទនេះនឹងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 15 ដែលមានមូលដ្ឋានលើ Funtouch OS 15 និងផ្តល់នូវមុខងារមួយចំនួនដែលជំរុញដោយ Gemini AI ដូចជា AI Transcript Assist និង AI Live Call Translation ។

Vivo  V50 នឹង​មាន​ជម្រើស​បី​ពណ៌​ដូច​ជា Rose Red, Starry Blue, និង Titanium Grey។​ ទូរស័ព្ទនេះត្រូវបានគេរំពឹងថានឹងមកដល់ជាមួយនឹងតម្លៃក្រោម 459 ដុល្លារ ។

ប្រភព​: gizmochina.