Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
iPhone 16 Pro Max ថ្មតូចជាង Galaxy S25 Ultra តែមានសមត្ថភាពល្អជាង! - techlist

iPhone 16 Pro Max ថ្មតូចជាង Galaxy S25 Ultra តែមានសមត្ថភាពល្អជាង!

ក្រោយពី Galaxy S25 Ultra ត្រូវបានប្រកាសជាផ្លូវការ វាក៏ត្រូវបានទាក់ទាញអ្នកប្រើប្រាស់ជាច្រើនបានបានចាប់អារម្មណ៍។ ហើយចំណុចគួរឲ្យចាប់អារម្មណ៍គឺជាមួយថាមពលថ្មរបស់វាដែលប្រសើរជាមុន។
តែទោះបីជាយ៉ាងណាក៏ដោយ ដោយផ្អែកលើព័ត៌មានដែលបានចុះផ្សាយគេបង្ហាញថា Galaxy S25 Ultra នៅតែដំណើរការថ្មមិនបានល្អជាង iPhone 16 Pro Max។

Apple ក៏អះអាង ថា iPhone 16 Pro Max របស់ខ្លួនអាចប្រើប្រាស់ថ្មបានយូរជាង Galaxy S25 Ultra ពីរ ម៉ោង ក្នុងការចាក់វីដេអូ។ ប៉ុន្តែ Galaxy S25 Ultra អាចថតវីដេអូបានយូរជាងបើធៀបនឹង iPhone 16 Pro Max (ប្រហែល 2 ម៉ោងទៀត) ប៉ុន្តែ iPhone នៅតែដំណើរការបានល្អជាងទាក់ទងនឹងថាមពលថ្ម។

នេះគឺដោយសារតែ iPhone 16 Pro Max មានថ្មតូចជាងត្រឹមតែ (4,685mAh) ប៉ុន្តែមានថាមពលខ្លាំងជាង ដោយសារបន្ទះឈីប A18 Pro របស់ក្រុមហ៊ុន Apple និងប្រព័ន្ធប្រតិបត្តិការ iOS ។ ផ្ទុយទៅវិញ Galaxy S25 Ultra ប្រើប្រាស់បន្ទះឈីបSnapdragon 8 Elite និង One UI 7 ដែលមិនសូវមានប្រសិទ្ធភាពក្នុងការប្រើប្រាស់ថ្មនោះទេ។

ដូច្នេះ ទោះបីជា Galaxy S25 Ultra មានថ្មធំជាង និងអាចប្រើប្រាស់បានយូរក្នុងកិច្ចការមួយចំនួនក៏ដោយ ក៏ iPhone 16 Pro Max គឺប្រសើរជាងក្នុងការគ្រប់គ្រងថាមពលថ្មទាំងមូល ជាពិសេសនៅពេលនិយាយអំពីការចាក់វីដេអូ។

ប្រភព:  wccftech