Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ក្នុងចំណោមទូរស័ព្ទស៊េរី Samsung Galaxy S25 ទាំងអស់មានតែ S25 Ultra ប៉ុណ្ណោះដែលមានការបញ្ជាទិញជាមុនច្រើនជាងគេ។ - techlist

ក្នុងចំណោមទូរស័ព្ទស៊េរី Samsung Galaxy S25 ទាំងអស់មានតែ S25 Ultra ប៉ុណ្ណោះដែលមានការបញ្ជាទិញជាមុនច្រើនជាងគេ។

ក្រោយពី Samsung បានប្រកាសចេញ Galaxy S25 ស៊េរីរបស់ខ្លួនហើយគេមើលឃើញថាក្រុមហ៊ុននៅក្នុងប្រទេសកូរ៉េខាងត្បូងបានទទួលការបញ្ជាទិញជាមុនសម្រាប់ត្រកូល Galaxy S25 របស់ Samsung រួមទាំងម៉ូដែលមូលដ្ឋាន S25+ និង S25 Ultra ។

ទោះបីជាម៉ូដែលទាំងអស់មានបន្ទះឈីប Snapdragon 8 Elite និង 12GB LPDDR5X RAM ក៏ដោយ សម្រាប់ Galaxy S25 Ultra មានភាពលេចធ្លោ ដោយទទួលបានរហូតដល់ទៅ 70% នៃការបញ្ជាទិញជាមុនទាំងអស់នៅក្នុងតំបន់។

ការបញ្ជាទិញជាមុនសម្រាប់ត្រកូល Galaxy S25 បានចាប់ផ្តើមនៅថ្ងៃទី 24 ខែមករា ដោយក្រុមហ៊ុន SK Telecom បានរាយការណ៍ថា Galaxy S25 Ultra គឺជាការពេញនិយមបំផុត ដែលស្មើនឹង 60-70% នៃការបញ្ជាទិញទុកមុនទាំងអស់។

ហើយពណ៌ដែលពេញនិយមបំផុតគឺ Titanium Black និង Titanium White Silver គឺជាជម្រើសពណ៌កំពូលក្នុងចំណោមអ្នកប្រើប្រាស់។

ប្រភព : wccftech