Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
iPhone SE 4 ដែលនឹងចេញនៅថ្ងៃខាងមុខត្រូវបានគេបង្ហាញថាមានលក្ខណៈស្រដៀងនឹង iPhone 16 - techlist

iPhone SE 4 ដែលនឹងចេញនៅថ្ងៃខាងមុខត្រូវបានគេបង្ហាញថាមានលក្ខណៈស្រដៀងនឹង iPhone 16

តាមរូបភាព 3D នៃម៉ូដែល iPhone SE 4 ដែលបានលេចធ្លាយ ដោយបង្ហាញពីការរចនាថ្មីដែលមានកាមេរ៉ាតែមួយលេចចេញនៅខាងក្រោយ ហើយមានគែមសំប៉ែត នឹងស្រដៀងគ្នាជាមួយ iPhone 16។

ដោយយើងមើលឃើញថា Apple កំពុងរៀបចំបង្ហាញ iPhone SE 4 ថ្មីក្នុងខែមេសា ដោយផ្តោតលើអ្នកប្រើប្រាស់ដែលចូលចិត្តស្មាតហ្វូនតូច ប៉ុន្តែមានថាមពលខ្លាំង។ រូបភាព 3D ថ្មីៗនេះបានបង្ហាញពីការរចនាចុងក្រោយ ដោយបង្ហាញពីកាមេរ៉ាខាងក្រោយតែមួយ។ ដំណឹងនេះបានបង្កើនការទន្ទឹងរង់ចាំ សម្រាប់អ្នកគាំទ្រ នៃ iPhone SE 4 នាពេលខាងមុខ។

Majin Buu បានចែករំលែករូបភាពដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម X ដោយបង្ហាញពីព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍អំពី iPhone SE 4 ។ SE 4 មានម៉ូឌុលកាមេរ៉ា និងឧបករណ៍ចាប់សញ្ញា ហើយម៉ូដែលជា3Dនេះ ត្រូវបានលេចធ្លាយទំនងជាសម្រាប់អ្នកផលិតគ្រឿងបន្លាស់ប្រើប្រាស់។ ចំពោះកាមេរ៉ានៅលើ SE 4 ត្រូវបានគេរំពឹងថានឹងលេចចេញ ប៉ុន្តែមិនច្រើនដូចនៅក្នុងម៉ូដែល iPhone ចុងក្រោយបង្អស់នោះទេ។


iPhone SE 4 អាចនឹងបំពាក់បន្ទះឈីប Apple A18 Bionic ហើយត្រូវបានគេរំពឹងថានឹងមាន RAM ទំហំ 8GB ដែលគាំទ្រមុខងារ AI របស់ Apple។ សម្រាប់កាមេរ៉ាគោលនឹងមានសេនស័រ 48MP។

iPhone SE 4 ក៏នឹងមានស៊ុមអាលុយមីញ៉ូមជាមួយនឹងកញ្ចក់ខាងក្រោយ។ SE 4 ក៏សន្យាថានឹងដំណើរការខ្ពស់ជាមួយនឹងលក្ខណៈបច្ចេកទេសគួរឱ្យចាប់អារម្មណ៍ ហើយ ​ iPhone SE 4 ត្រូវបានគេរំពឹងថានឹងក្លាយ ជា ទូរសព្ទ លក់ ដាច់ បំផុតជាមួយនឹងតម្លៃប្រហែល 500 ដុល្លារប៉ុណ្នោះ។

ប្រភព : ceotech