ក្រុមហ៊ុន Samsung បានបង្ហាញវែនតាឆ្លាតវៃ XR និងទូរស័ព្ទ បត់បានបីតង!

ក្រោយពី Samsung បានដាក់បង្ហាញជាផ្លូវការនូវស៊េរី Galaxy S25 ថ្មី រួចហើយSamsung ក៏បានបង្ហាញវែនតាឆ្លាតវៃជាមួយនឹងទូរស័ព្ទបត់ផងដែរ។

Samsung បានបង្ហាញប្រព័ន្ធ Android XR ដែលត្រូវបានបង្កើតឡើងដោយសហការជាមួយ Google ពួកគេបានបង្ហាញពីការរចនារបស់ Galaxy XR ដែលវាជាវែនតាឆ្លាតវៃ ប៉ុន្តែក្រុមហ៊ុនមិនបានប្រាប់
ពីមុខងារអ្វីពី XR នេះច្រើននោះទេ។

វែតាឆ្លាតវៃ Galaxy XR នេះក៏នឹងបំពាក់នូវបន្ទះឈីប Snapdragon XR2+ Gen 2 របស់ក្រុមហ៊ុន Qualcomm ជាមួយនឹងការរួមបញ្ចូលយ៉ាងស៊ីជម្រៅនៃ AI ផ្ទាល់ខ្លួន ដើម្បីផ្តល់នូវបទពិសោធន៍អ្នកប្រើប្រាស់កម្រិតខ្ពស់ និងប្រកបដោយភាពច្នៃប្រឌិត។

ជាមួយនឹងទូរស័ព្ទបត់ក៏ត្រូវបានបង្ហាញឲ្យឃើញពីគំរូររូបរាងរបស់វាផងដែរ ប៉ុន្តែមិនមានព័ត៌មានលម្អិតជាច្រើនត្រូវបានបង្ហាញអំពីវានោះទេ។ យ៉ាងណាទូរស័ព្ទនេះវានៅតែជាអាថ៌កំបាំង ទោះបីជាវាអាចត្រូវបានកំណត់គោលដៅសម្រាប់ទីផ្សារដូចជាកូរ៉េខាងត្បូង និងចិន ជាមួយនឹងការចេញផ្សាយដែលអាចកើតមាននៅឆ្នាំ 2025 ក៏ដោយ ។ Samsung មិនទាន់បានចែករំលែកព័ត៌មានលម្អិតអំពីមុខងារផ្សេងនឹងអ្វីដែលមាននៅលើទូរស័ព្ទបត់នេះឡើយ។​ ដូច្នេះយើងនឹងត្រូវរង់ចាំព័ត៌មានបន្ថែម ឧបករណ៍ទាំងពីរប្រកាសជាផ្លូវការ។

ប្រភព​: ceotech