Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
កាស Truke BTG Flex Gaming ជាមួយនឹងសំឡេង HiFi DSP នឹងស្តាប់បានយូរ! - techlist

កាស Truke BTG Flex Gaming ជាមួយនឹងសំឡេង HiFi DSP នឹងស្តាប់បានយូរ!

ថ្មីៗនេះ Truke បានបង្ហាញកាសដែលផ្តាតទៅលើការលេងហ្គេមរបស់ខ្លួនគឺ Truke BTG Flex នៅក្នុងទីផ្សារប្រទេសឥណ្ឌា។

BTG Flex មានការរចនារូបរាងស្អាត ជាមួយនឹងភ្លើង RGB ទាំងនៅលើកាសស្តាប់ត្រចៀក និងប្រអប់បញ្ចូថ្ម ដែលមើលទៅវាមានភាពទាក់ទាញដល់អ្នកប្រើ។ វាត្រូវបានបំពាក់ដោយឧបករណ៍បំពងសំឡេង 13 mm និងសំឡេង HiFi DSP ដែលបំពាក់ដោយបច្ចេកវិទ្យា Bluetooth 5.4។ កាសស្តាប់ត្រចៀករួមមាន Quad Mic ជាមួយនឹងបច្ចេកវិទ្យា Pure Voice ENC ដែលជួយបង្កើនការលុបចោលនូវសំឡេងរំខានដើម្បីឲ្យការលេងហ្គេមកាន់តែប្រសើរដែលអាចទទួលបានសំឡេងពីហ្គេមបានច្បាស់ល្អ។

វាត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នកលេងហ្គេម BTG Flex ដែលផ្តល់នូវការបញ្ចេញសំឡេងដូចជាក់ស្តែងអំឡុងពេលលេងហ្គេម។ មិនតែប៉ុណ្ណោះលើសពីនេះ វាមានមុខងារ Touch controls ដើម្បីឲ្យកាន់តែងាយស្រួល។

BTG Flex ផ្តល់នូវការស្តាប់រហូតដល់ 60 ម៉ោង ។ បច្ចេកវិទ្យា Rapid Charging របស់វាផ្តល់នូវការស្តាប់បាន 100 នាទីពីការសាកថ្មត្រឹមតែ 10 នាទីប៉ុណ្ណោះ។គួរបញ្ជាក់ថា Truke BTG Flex ក៏មានបីពណ៌សម្រាប់ជ្រើសរើសគឺ Sunset Black, Alpine Green, និង Sunset Orange ផងដែរ។