Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ចេញលក់ហើយ! DJI Osmo Action 5Pro ជាមួយនឹងថាមពលថ្ម 4ម៉ោង ថតវីដេអូ 4K/120fps 13.5-Stop Dynamic Range. - techlist

ចេញលក់ហើយ! DJI Osmo Action 5Pro ជាមួយនឹងថាមពលថ្ម 4ម៉ោង ថតវីដេអូ 4K/120fps 13.5-Stop Dynamic Range.

DJI ដែលទើបប្រកាសថ្មីៗពី DJI Osmo Action 5 Pro ដែលវា​មានកាមេរ៉ា ទំហំ 40MP និង Sensor 1/1.3 អុីង នឹងការថតវីដេអូកម្រិត 4K ក្នុងកម្រិត 120fps 13.5-stop dynamic range ហើយថែមទាំងមានមុខងារ SuperNightជាមួយ AI ផងដែរ ជាមួយថាមពលថ្ម1,950 mAh ថតបានរយៈពេល 4 ម៉ោង លើសពីនេះ យើងក៏អាចថតបានរយៈពេល 2 ម៉ោង ក្នុងការសាកថ្មត្រឹម 15 នាទីប៉ុណ្ណោះ ដោយប្រើឆ្នាំងសាកUSB-C 30W  ។

វាក៏មានមុខងារកាត់​បន្ថយ​សំឡេង​រំខាន​បានល្អនឹងច្បាស់   Osmo Action 5 Pro ភ្ជាប់មកជាមួយមុខងារ ដែលអាចផ្តោតសំខាន់ទៅលើ អ្វីដែលយើងចង់ថតបានយ៉ាងល្អ។
ម៉្យាងទៀត កាមេរ៉ានេះក៏អាចថតនៅក្នុងទឹកជម្រៅ 20 ម៉ែត្រ ដោយគ្មានឧបករណ៍ការពារក៏បាននឹងអាចចាប់យកពណ៌នៅក្នុងទឹកនេះ បានយ៉ាងច្បាស់ទៀតផង។


វាបំពាក់អេក្រង់ OLED នឹងមានពន្លឺភ្លឺខ្លាំងបំផុត 1,000 nits ជាមួយនឹងអេក្រង់ប្រសើរជាងមុន 16% ។ Osmo Action 5 Pro អាចភ្ជាប់ជាមួយ DJI Mic 2 តាមរយៈប៊្លូធូសសម្រាប់ការថតសំឡេង។ មានទំហំផ្ទុក 47GB និងការផ្ទេរល្បឿនលឿនរហូតដល់ 80MB/s តាមរយៈ Wi-Fi 6 ឬ USB 3.0 ។

ចំណែកតម្លៃវិញ Osmo Action 5 Pro ក៏មានពីរជម្រើសផងដែរ Standard Combo តម្លៃ $349 និង The Adventure Combo តម្លៃ $449 ។

ប្រភព : gsmarena