Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Samsung អាចនឹងងាកទៅរក Snapdragon 8 8Elite របស់Qualcommវិញដើម្បីបំពាក់នៅលើទូរស័ព្ទស៊េរី Galaxy S25 នៅពេលខាងមុខ - techlist

Samsung អាចនឹងងាកទៅរក Snapdragon 8 8Elite របស់Qualcommវិញដើម្បីបំពាក់នៅលើទូរស័ព្ទស៊េរី Galaxy S25 នៅពេលខាងមុខ

ដោយសារតែបញ្ហានៅក្នុងការផលិតបន្ទះឈីប Exynos 2500 ពេលនេះក្រុមហ៊ុន Samsung អាចនឹងបង្ខំមកប្រើ Snapdragon 8 8Elite ទាំងស្រុងវិញសម្រាប់ទូរស័ព្ទស៊េរី Galaxy S25 ។

Samsungមានគំម្រោងបំពាក់នូវបន្ទះឈីប Exynos 2500 ដែលជាបន្ទះឈីបថ្មីដែលត្រូវបានគេគិតថានឹងបំពាក់នៅលើ Galaxy S25 ។ តែទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះក្រុមហ៊ុន Samsung ហាក់ដូចជា អាចនឹងត្រូវបង្ខំចិត្តពិនិត្យឡើងវិញនូវផែនការរបស់ខ្លួន។ យោងតាមរបាយការណ៍ថ្មីៗនេះ ពីគេហទំព័រ Business Korea  របស់ កូរ៉េខាងត្បូង ក្រុមហ៊ុន Samsung កំពុងជួបប្រទះបញ្ហាធ្ងន់ធ្ងរនៅក្នុងការផលិត processor ថ្មីនេះ។


ដោយសារការផលិតបន្ទះឈីបនេះមានបញ្ហា Samsung កំពុងពិចារណាមិនប្រើប្រាស់បន្ទះឈីបថ្មីនេះឡើយសម្រាប់ស៊េរី Galaxy S25 ដែលអាចនឹងមានម៉ូដែលផ្សេងទៀតដែរដូចជា  S25 , S25 +, និង S25 Ultra  ។ ប្រសិនបើរឿងនេះកើតឡើងមែន ទូរស័ព្ទទាំងអស់នៅក្នុងស៊េរីកំពូលរបស់ Samsung នឹងត្រូវបំពាក់ដោយ Snapdragon 8Elite របស់ ក្រុមហ៊ុន Qualcomm ទាំងអស់ ដែលវាអាចជាការប៉ះទង្គិចដ៏ធំមួយសម្រាប់ Samsung ផងដែរ។


ទោះយ៉ាង ក្រុមហ៊ុន Samsung ក៏បានវិនិយោគដ៏ធំនៅក្នុង វិស័យផលិតបន្ទះឈីប​ដើម្បីដើរតាមឲ្យទាន់ TSMC ដែលជាក្រុមហ៊ុនផលិតកំពូលរបស់ឧស្សាហកម្មនេះ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ គម្លាតរវាងក្រុមហ៊ុនទាំងពីរបានពង្រីកបន្ថែមទៀត ឥឡូវនេះ TSMC បានកាន់កាប់ 62.3% នៃទីផ្សារ ខណៈដែលចំណែករបស់ក្រុមហ៊ុន Samsung បានធ្លាក់ចុះសល់ត្រឹមជាង 11% ប៉ុណ្ណោះ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ Samsung ក៏បានបាត់បង់អតិថិជនធំៗរបស់ខ្លួន ដោយក្រុមហ៊ុនដូចជា Qualcomm និង NVIDIA បានសម្រេចចិត្តពឹងផ្អែកលើ TSMC សម្រាប់ការផលិតបន្ទះឈីបរបស់ពួកគេ ដោយបោះបង់ចោលក្រុមហ៊ុន Samsung ។

គួរឲ្យដឹងដែរថាក្រុមហ៊ុនSamsungក៏ជាក្រុមហ៊ុនមួយដែលផលិតបន្ទះឈីបខ្លួន​​​​ឯង ហើយសម្រាប់ដំណើរការបន្ទះឈីបថ្មីរបស់ខ្លួនអាចនឹងដាក់នៅ Galaxy S25 តែប្រហែលជាមិនអាចដាក់បានវិញទើបក្រុមហ៊ុនងាកទៅរកក្រុមហ៊ុន Qualcomm ។

ប្រភព : ceotech