Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Elon Musk បានបង្ហាញរថយន្ត Cybercab របស់ក្រុមហ៊ុន Tesla ដែលបើកបរដោយស្វ័យប្រវត្តិ! - techlist

Elon Musk បានបង្ហាញរថយន្ត Cybercab របស់ក្រុមហ៊ុន Tesla ដែលបើកបរដោយស្វ័យប្រវត្តិ!

កាលពីយប់ថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Tesla បានដាក់បង្ហាញរយន្តដែលបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួននៅឯស្ទូឌីយ៉ូហូលីវូដមួយនៅក្នុងទីក្រុង LOS ANGELES  ។នាយកប្រតិបត្តិ Elon Musk បានឡើងថ្លែងសម្តីនៅទល់មុខមនុស្សជាច្រើនដែលកំពុងរង់ចាំ ដោយលោកបាននិយាយអំពីរយន្តដែលដំណើរការដោយ AI នឹងមានរូបរាងរលោង មិនមានចង្កូតបើក ឬឈ្នាន់អ្វីនោះទេ ។

លោកក៏បានសម្តែងនូវទំនុកចិត្តលើវឌ្ឍនភាពដែលក្រុមហ៊ុនបានធ្វើលើបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ ដែលធ្វើឱ្យវាអាចទៅរួចសម្រាប់ យានយន្តដែលបើកបរដោយស្វ័យប្រវត្តិដែលមិនចាំបាច់មានមនុស្សបើកផ្ទាល់ឡើយ។ លោក Elon Musk ក៏បាននិយាយថា Tesla រំពឹងថា Cybercabs នឹងមានតម្លៃក្រោម30,000 ដុល្លារ។ គាត់បានប៉ាន់ប្រមាណថារថយន្តនេះនឹងចេញលក់នៅឆ្នាំ 2026។

ក្រុមហ៊ុនក៏រំពឹងថានឹងធ្វើឱ្យបច្ចេកវិទ្យា Full Self-Driving មាននៅលើរថយន្តម៉ូដែល 3 និង Model Y ដ៏ពេញនិយមរបស់ខ្លួននៅក្នុងរដ្ឋ Texas និង California  នៅឆ្នាំក្រោយ។នៅក្នុងបទបង្ហាញនេះដែរ គឺត្រូវបានគេដាក់ឈ្មោះថា “We, Robot”ក្នុងព្រឹត្តិការណ៍មួយនេះដែរ លោក Musk ក៏បានបង្ហាញនូវក៏ដូចជាជិះរយន្តដែលមានរូបរាងតូចច្រឡឹង ដែលអាចបើកបរដោយស្វ័យប្រវត្តិទៀតផង ។

លោក Musk ក៏ធ្លាប់បាននិយាយកាលពី 5 ឆ្នាំមុនមកហើយថា រយន្ត Robotaxis ជិតមកដល់ហើយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុន Tesla រកលុយបានតាមរយៈការឱ្យរថយន្តរបស់ពួកគេដឹកអ្នកដំណើរដោយស្វ័យប្រវត្តិតែម្តង។

តែទោះបីជាការបង្ហាញរយន្តនេះជាផ្លូវការក៏ដោយ ក៏វាមិនទាន់មានលក់ជាផ្លូវការនោះទេ ដោយក្រុមហ៊ុន Tesla អាចនឹងចេញលក់នៅក្នុងឆ្នាំ 2026 ឯណោះ ដូច្នេះអ្នកគាំទ្ររបស់ Tesla មានតែបង្ខំចិត្តរង់ចាំទៀតប៉ុណ្ណោះ។

ប្រភព : drive