Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ខុសពីនាឡិការោទិ៍ធម្មតា Nintendo បានបង្ហាញ Alarmo ដែលមានមុខងារពិសេសថ្មីសម្រាប់អ្នកប្រើប្រាស់! - techlist

ខុសពីនាឡិការោទិ៍ធម្មតា Nintendo បានបង្ហាញ Alarmo ដែលមានមុខងារពិសេសថ្មីសម្រាប់អ្នកប្រើប្រាស់!

ថ្មីៗនេះក្រុមហ៊ុន Nintendo បានធ្វើឱ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលជាមួយនឹងការប្រកាស Alarmo ដែលជាផលិតផលថ្មីរបស់ខ្លួន វាជានាឡិការោទិ៍ដែលនៅក្បែរគ្រែរបស់អ្នក។ Alarmo ក៏បានសន្យា​ថា​នឹង​ធ្វើ​ឱ្យ​អ្នកប្រើប្រាស់មានអារម្មណ៍ល្អទាំង​ពេល​គេង​លក់ និង​ភ្ញាក់​ពី​ដំណេកដោយក្តី​​រីករាយ ដែលវា​ប្រើ​សំឡេង និង​តន្ត្រី​ដែលល្បីៗ។
ជារៀងរាល់ព្រឹក Alarmo ដាស់អ្នកឱ្យភ្ញាក់ពីដំណេកជាមួយនឹងសំឡេងភ្លេង ឬចម្រៀង ដែលអ្នកចូលចិត្តបំផុតផងដែរ ហើយចំពោះឧបករណ៍ចាប់សញ្ញាចលនា របស់វា ក៏បានបញ្ចេញសំឡេង រាល់ពេដែលអ្នកមានចលនាផ្លាស់ទីនៅលើគ្រែពេលដែលអ្នកកំពុងគេង ។ហើយចំពោះលក្ខណៈពិសេសបំផុតមួយរបស់ Alarmo គឺសំឡេងវាឮកាន់តែខ្លាំងឡើងៗ ប្រសិនបើដល់ម៉ោងកំណត់ហើយអ្នកមិនទាន់ភ្ជាក់ពីដំណេកទៀតនោះ វាការពារក្រែងអ្នកខកដំណេក។

ហើយក្រោយពីអ្នកភ្ជាក់ពីដំណេកវាក៏មានឧបករណ៍ចាប់សញ្ញានៃរាងកាយរបស់អ្នករួចវាក៏ បញ្ចេញសំឡេងប្រគុំតន្រ្តីជ័យជំនះ ដែលវាមានន័យថាដូចជាការសាទរដែលអ្នកយកឈ្មះពីដំណេក វាប្រៀបបាននឹងការសាទរពេលដែលអ្នកទទួលបានជោគជ័យលើអ្វីមួយ។ ហើយ Alarmo ក៏នឹងរួមបញ្ចូលជាមួយសំឡេងហ្គេមចំនួនប្រាំគឺ Super Mario Odyssey , Zelda Breath of the Wild និង Splatoon 3 , Pikmin 4 និង RingFit Adventure នៅពេលដែលអ្នកបើកដំណើរការ។


ជារួមមកឡិកាមួយនេះវាក៏មានអត្ថប្រយោជន៍ច្រើនដល់អ្នកប្រើប្រាស់ ក្នុងការក្រោកពីដំណេកហើយ Nintendo Sound Clock Alarmo ក៏អាចនឹងមានលក់នៅដើមឆ្នាំ 2025 ទោះបីជាកាលបរិច្ឆេទផ្លូវការមិនទាន់ត្រូវបានកំណត់ក៏ដោយ។ហើយសម្រាប់តម្លៃរបស់វាអាចមានតម្លៃ 99.99 ដុល្លារនៅសហរដ្ឋអាមេរិក។

ប្រភព :ceotech