Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ការទន្ទឹងរង់ចាំបានមកដល់ហើយ! នាឡិកាដៃឆ្លាតវៃ Apple Watch Series 10 តម្លៃខ្ទង់ ៤០០ដុល្លារ​ - techlist

ការទន្ទឹងរង់ចាំបានមកដល់ហើយ! នាឡិកាដៃឆ្លាតវៃ Apple Watch Series 10 តម្លៃខ្ទង់ ៤០០ដុល្លារ​

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវនាឡិកាដៃឆ្លាតវៃ Apple Watch Series 10 ជាមួយការអាប់ឌែតថ្មីជាច្រើន ជាមួយតម្លៃលក់ចាប់ពី ៣៩៩ ដុល្លារ ដល់ ៤៩៩ ដុល្លារ ក្នុងទីផ្សារសហរដ្ឋអាមេរិក។

ចំពោះការរចនារបស់នាឡិកាដៃឆ្លាតវៃ Apple Watch Series 10 ទទួលបានជម្រើសស្រោម និងខ្សែជាច្រើនដែលបំពាក់ដោយអេក្រង់ Always-On Retina Display ទំហំ ៤២ និង ៤៦ មីលីម៉ែត្រ មានកម្រិតពន្លឺ 2,000 nits និងដង់សុីតេ 326 PPI ដំណើរការដោយបន្ទះឈីប S10 SiP និងប្រព័ន្ធប្រតិបត្តិការ WatchOS 11 ព្រមទាំងទទួលបានអង្គផ្ទុក 64GB និងអាវការពារធូលី IP6X និងអាចចុះទឹកបាន ៥០ម៉ែត្រ។ លើសពីនេះទៅទៀត នាឡិកាដៃឆ្លាតវៃ Apple Watch Series 10 គាំទ្រការតភ្ជាប់ LTE, Wi-Fi 4, Bluetooth 5.3។

ចំណែកផ្នែកថាមពលវិញ នាឡិកាដៃឆ្លាតវៃ Apple Watch Series 10 អាចប្រើប្រាស់បានរយៈពេលពី ១៨ ទៅ ៣៦ម៉ោង គាំទ្រការសាកល្បឿនលឿន អាចសាកឡើងបាន ៨០ភាគរយ ចំណាយពេលខ្ទង់ ៣០នាទីប៉ុណ្ណោះ។

ចំពោះនាឡិកា​នេះទទួលបានមុខងារ Emergency SOS, International emergency calling, Crash Detection, Fall Detection, Noise monitoring, Backtrack ដែលអាចផ្ញើសារបន្ទាន់ ក៏ដូចជាមុខងា Cinematic Mode សម្រាប់ការថតវីដេអូ និង Spatial Audio សម្រាប់ការស្តាប់ភ្លេង មុខងារកីឡា ជាមួយនឹងមុខងារតាមដានសុខភាព Heart Rate Monitoring, Blood Oxygen Monitoring, និង Activity Tracking ជាដើម៕

ប្រភពៈ Apple